• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ពង្រីកកម្លាំងមហាសាមគ្គីជាតិទាំងមូលក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យអង្គប្រជុំផ្ដោតសំខាន់ទៅលើការ ពិភាក្សា វាយតម្លៃពីស្ថានភាពជម្ងឺរាតត្បាតនាបច្ចុប្បន្ន ហើយព្យាករណ៍ការវិវឌ្ឍន៍ នាពេលខាងមុខ។

ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)


នៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជម្ងឺរាតត្បាតកូវីដ ១៩ នៅទីក្រុងហូជីមិញនិងខេត្ត ក្រុងភូមិភាគខាងត្បូងផ្សេងៗទៀត ដែលមានចំនួនប្រជាជនច្រើន សន្ធឹកសន្ធាប់ មណ្ឌលឧស្សាហកម្មនិងមណ្ឌលកែច្នៃជាច្រើននោះ នាព្រឹកថ្ងៃទី១៥ ខែកក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ច ប្រជុំតាមប្រព័ន្ធវីដេអូរវាងគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលជាមួយខេត្ត ក្រុងចំនួន២៧ភូមិភាគខាង ត្បូង អំពីការងារបង្ការប្រឆាំងកូវីដ ១៩។

នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យអង្គប្រជុំផ្ដោតសំខាន់ទៅលើការ ពិភាក្សា វាយតម្លៃពីស្ថាន ភាពជម្ងឺរាតត្បាតនាបច្ចុប្បន្ន ហើយព្យាករណ៍ការវិវឌ្ឍន៍ នាពេលខាងមុខ។ ជាពិសេស ចាំបាច់ត្រូវលើកឡើងដំណោះស្រាយ បទពិសោធន៍ ក៏ដូចជាសំណើរអនុសាសន៍ ភារកិច្ចដែលត្រូវការអនុវត្តន៍នាពេលខាងមុខ ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការងារបង្ការប្រឆាំងកូវីដ ១៩ ដោយឈរលើស្មារតី ការពារ សុខភាពប្រជាជនជាចម្បងនិងថែរក្សាផលិតកម្ម ប្រតិបត្តិការសេដ្ឋកិច្ចនៅតាមកន្លែង ដែលមានសុវត្ថិភាព។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា៖ “យើងបានឯកភាពគ្នាលើស្មារតីថា ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដូចជាការប្រយុទ្ធប្រឆាំងខ្មាំងសត្រូវអញ្ចឹង។ ទន្ទឹមនឹងនេះត្រូវចាត់ទុកថា ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតគឺជាយុទ្ធសាស្ត្រយ៉ាងយូរអង្វែងនិងប្ដូរផ្ដាច់។ ប្រមូលផ្ដុំកម្លាំងពលំមហាសាមគ្គីជាតិទាំងមូល ប្រព័ន្ធនយោបាយទាំងមូល សហគមន៍ធុរកិច្ច ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ព្រមទាំងអនុវត្តន៍បទប្បញ្ញត្តិនិងដំណើរការដែលបានអនុម័តដោយ រដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ច។  ស្ថានភាពថ្មីត្រូវតែមានវិធីសាស្រ្តថ្មី ចាំបាច់ត្រូវច្បាមជាប់ស្ថានការណ៍ជាក់លាក់ ដើម្បីដាក់ចេញដំណោះស្រាយឲ្យបានសមស្របផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឱកាសសហប្រតិបត្តិការ និងតភ្ជាប់អាជីវកម្មរវាងវៀតណាម និងកម្ពុជា

ឱកាសសហប្រតិបត្តិការ និងតភ្ជាប់អាជីវកម្មរវាងវៀតណាម និងកម្ពុជា

សន្និសីទនេះបានជួយសហគ្រាសនៃប្រទេសវៀតណាម និងកម្ពុជា សហការគ្នា ស្វែងរកឱកាសអាជីវកម្ម ជំរុញការនាំចេញទំនិញ ជួយសហគ្រាសធុនតូច និងមធ្យមនៃប្រទេសទាំងពីរ ជំនះពុះពារលើការលំបាកក្រោយជំងឺរាតត្បាតកូវីដ ១៩ និងអតិផរណាសេដ្ឋកិច្ចពិភពលោកផងដែរ។

Top