• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ផ្នែកសុខាភិបាល ទីក្រុង Can Tho ត្រូវឈាន​មុខគេក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺរាតត្បាត​កូវីដ ១៩

នារសៀលថ្ងៃទី ២២ ខែឧសភា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំផ្នែកសុខាភិបាល ទីក្រុង Can Tho ដើម្បីពិភាក្សាអំពីការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅភូមិសាស្ត្រទីក្រុង។
 

ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV)


តាងនាមរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអបអរសាទរទីក្រុង Can Tho ដែលទទួលបានជោគជ័យជាជំហានដំបូងក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩។  ទោះយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកថាទីក្រុង Can Tho មិនត្រូវធ្វេសប្រហែសឡើយ ព្រោះថាទីក្រុង Can Tho គឺជាមជ្ឈមណ្ឌលនៃតំបន់ដីសណ្ដទន្លេ Cuu Longដែលជាច្រកតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិ Can Tho ជាមួយតំបន់ផ្សេងទៀត។ ទន្ទឹមនឹងនេះ  ទីក្រុង Can Tho មានតួនាទី និងឋានៈដ៏សំខាន់ក្នុងតំបន់ដីសណ្ដទន្លេ Cuu Long។ ដូច្នេះហើយ ផ្នែកសុខាភិបាលត្រូវដើរតួនាទីមជ្ឈភាពនៃតំបន់ ដែលមានចំនួនប្រជាជនជិត ២០ នាក់ ព្រមទាំងអភិវឌ្ឍន៍ឈានមុខគេឲ្យសក្តិសមជាទីក្រុងមជ្ឈភាពនៃតំបន់។ ក្រៅពីនេះ ទីក្រុងចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់លើ ការអនុវត្តដំណោះស្រាយយ៉ាងប្ដូរផ្ដាច់ បន្ទាន់និងទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ។

មុននេះ នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខ និងលើកទឹកចិត្តកម្មាភិបាល និងយុទ្ធជន ដែលកំពុងបំពេញភារកិច្ចនៅមណ្ឌលចត្តាឡីស័កប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅកងវរសេនាធំលេខ ៩២៦ នៃបញ្ជាការដ្ឋានយោធាខេត្ត Tra Vinh ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top