• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ធនាគារពិភពលោកតែងតែរួមដំណើរ និងរួមវិភាគទានទៅក្នុងបុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា WB ជាដៃគូអភិវឌ្ឍដ៏ សែនសំខាន់ ដែលតែងតែជួយគាំទ្រនិងរួមវិភាគទានយ៉ាងសកម្មទៅក្នុងបុព្វហេតុ អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ WB ដែលមានការពិគ្រោះយោបល់ពីម៉ាក្រូ គោលនយោបាយជាច្រើនប្រកបដោយប្រសិទ្ធភាព សមស្របនឹងទិសដៅ គោលដៅអភិវឌ្ឍរបស់វៀតណាមក្នុងដំណាក់កាលនីមួយៗផង ដែរ។

ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VOV)


នារសៀលថ្ងៃទី២៩ ខែមិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបលោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក (WB) ទទួលបន្ទុកតំបន់អាស៊ីខាងកើតនិង ប៉ាស៊ីហ្វិកដែលកំពុងបំពេញដំណើរទស្សនកិច្ចការងារនៅវៀតណាម។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា WB ជាដៃគូអភិវឌ្ឍដ៏ សែនសំខាន់ ដែលតែងតែជួយគាំទ្រនិងរួមវិភាគទានយ៉ាងសកម្មទៅក្នុងបុព្វហេតុ អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ WB ដែលមានការពិគ្រោះយោបល់ពីម៉ាក្រូគោលនយោបាយជាច្រើនប្រកបដោយប្រសិទ្ធភាព សមស្រប នឹងទិសដៅ គោលដៅអភិវឌ្ឍរបស់វៀតណាមក្នុងដំណាក់កាលនីមួយៗផងដែរ។

រីឯខ្លួនវិញ លោកស្រី Victoria Kwakwa បានឯកភាពជួយវៀតណាមក្នុងការធ្វើ លទ្ធកម្មវ៉ាក់សាំងដោយសមភាព ហើយក្នុងការចរចាពីកិច្ចសន្យាជាមួយក្រុមហ៊ុន ផលិតវ៉ាក់សាំងបង្ការកូវីដ ១៩ លើពិភពលោក តាមវិធីឆាប់រហ័សនិងសន្សំសម្ចៃ បំផុត។ ទន្ទឹមនឹងនោះ ផ្ដល់អាទិភាពដល់ការផ្គត់ផ្គង់ប្រភពហិរញ្ញវត្ថុសម្រាប់ទិញវ៉ាក់សាំងនិងផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងក្នុងប្រទេស ហើយជំរុញកិច្ចសន្យាដែលបានចុះហត្ថលេខាជាមួយដៃគូនានាដូចជា Pfizer និង AstraZeneca ដើម្បីប្រគល់វ៉ាក់សាំងជូនវៀតណាមឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានផងដែរ។ លោកស្រី Victoria Kwakwa ក៏បានវាយតម្លៃខ្ពស់ចំពោះទស្សនៈរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អំពីយុទ្ធសាស្ត្រកំណើនបៃតង។ លោកស្រីបានសន្យាថា នឹង បន្តជួយគាំទ្រវៀតណាមលើវិស័យនេះ ហើយជំរុញខ្លាំងនូវការពិគ្រោះយោបល់គោល នយោបាយ ដើម្បីជួយវៀតណាមកសាងរបាយការណ៍ឆ្នាំ២០៤៥ សំដៅសម្រេចបានរាល់យុទ្ធសាស្ត្រ ផែនការដែលបានដាក់ចេញ ឆ្ពោះទៅកាន់គោលដៅកសាងវៀត ណាមក្លាយទៅជាប្រទេសអភិវឌ្ឍដោយមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top