• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ ត្រូវត្រៀមរៀបចំយ៉ាងល្អបំផុតសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧


ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VGP)
 
នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយក រដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំអំពីស្ថានភាពត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ វិច្ឆិកា តាមប្រព័ន្ធវីដេអូ។

អញ្ជើញថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់ថា កិច្ចប្រជុំលើកនេះទោះបីជាប្រារព្ធធ្វើឡើង តាមប្រព័ន្ធវីដេអូក៏ដោយ ប៉ុន្តែវៀតណាមត្រូវអនុវត្តឲ្យបានល្អនូវការទទួល ខុសត្រូវជាប្រធានអាស៊ានឆ្នាំ២០២០ ដោយរៀបចំកិច្ចប្រជុំឲ្យបានឱឡារិក សាមគ្គីភាព និងសន្សំសម្ចៃ។ ត្រូវលើកកំពស់ថែមទៀតនូវកិត្យានុភាពរបស់ វៀតណាមលើឆាកអន្តរជាតិនិងក្នុងតំបន់អាស៊ាន កុំឲ្យកើតមានបញ្ហារអាក់ រអួលណាមួយឡើយ។

លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យក្រសួងពាក់ព័ន្ធនិងប្រធាន SOM នានាធ្វើការពិភាក្សាជាមុន លើកឡើងនូវស្មារតីលេចធ្លោរបស់អាស៊ាននោះគឺការមូលមតិ ឯកឆ័ន្ទនិងមានភាពម្ចាស់ការក្នុងគ្រប់កាលៈទេសៈ។

ចំពោះកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន លោកនាយករដ្ឋមន្រ្តីបានក្រើន រំលឹកថា ត្រូវទាក់ទាញ អំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការរបស់សហ គ្រាស ត្រៀមរៀបចំខ្លឹមសារឲ្យបានល្អបំផុត ហើយពិភាក្សាយ៉ាងល្អិតល្អន់។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នឹងអញ្ជើញចូលរួមព្រឹត្តិការណ៍ សំខាន់ៗស្ដីពី វិនិយោគ ធុរកិច្ច ដើម្បីអំពាវនាវ បញ្ចុះបញ្ចូលក៏ដូចជាជំរុញ កិច្ចសហប្រតិបត្តិការធុរកិច្ចក្នុងអស៊ាន។ ឆ្លៀតឱកាសនេះដែរ ត្រូវការពង្រីក ការតភ្ជាប់ជាមួយវិនិយោគិននិងសហគ្រាស ជាពិសេសគឺក្នុងបរិបទដែល វៀតណាមបានគ្រប់គ្រងជម្ងឺរាតត្បាត Covid-19 ប្រកបដោយជោគជ័យ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ផ្លាស់ប្តូរផ្នត់គំនិតពីការគ្រប់គ្រងទៅជាការស្ថាបនានិងបម្រើ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ផ្លាស់ប្តូរផ្នត់គំនិតពីការគ្រប់គ្រងទៅជាការស្ថាបនានិងបម្រើ

លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា រដ្ឋមន្ត្រី និងប្រធានស្ថាប័ននានាបន្តផ្តល់ អាទិភាពដល់ការប្រមូលផ្តុំធនធានខ្ពស់បំផុត និងដឹកនាំដោយផ្ទាល់នូវការកសាង ស្ថាប័ន; ប្ដេជ្ញាចិត្តលុបបំបាត់ចំណុចរាំងស្ទះក្នុងស្ថាប័ននៅក្នុងឆ្នាំ ២០២៥; ម្ចាស់ការ សម្របសម្រួលជាមួយស្ថាប័ននៃរដ្ឋសភា ដើម្បីពិនិត្យ និងលើកកំពស់គុណភាពនៃ ការចេញផ្សាយឯកសារច្បាប់។

Top