• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំទូទាំងប្រទេសស្តីពីការងារបង្ការទប់ស្កាត់ជំងឺកូវីដ ១៩

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)
 

ថ្លែងនៅក្នុងកិច្ចប្រជុំនេះលោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានរំលឹកឡើងវិញនូវពាក្យស្លោកស្តីពីការងារបង្ការ ទប់ស្កាត់ជំងឺរាតត្បាត ដោយផ្លាស់ប្តូរពីការរួមបញ្ចូលគ្នាប្រកបដោយសុខដុមរមនារវាងការងារបង្ការនិងការវាយប្រហារ។

នៅក្នុងកិច្ចប្រជុំទូទាំងប្រទេសតាមប្រព័ន្ធវីដេអូ ស្តីពីការការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩ ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ៧ ឧសភា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានគូសបញ្ជាក់ថា កុំអោយមនុស្សម្នាក់ខ្វះការយល់ដឹងពីការងារបង្ការទប់ស្កាត់ជំងឺរាត្បាត បណ្តាលឲ្យសង្គមទាំងមូលរងផលប៉ះពាល់ទាល់តែសោះ។ ហើយមិនត្រូវធ្វេសប្រហែស មិនអត្តនោម័ត ប៉ុន្តែក៏មិនគួរភ័យស្លន់ស្លោ ដែលនាំចេញសេចក្តីសម្រេចចិត្តធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាពសង្គមនិងការអភិវឌ្ឍសេដ្ឋកិច្ច។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះលោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានរំលឹកឡើងវិញនូវពាក្យស្លោកស្តីពីការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត ដោយផ្លាស់ប្តូរពីការរួមបញ្ចូលគ្នាប្រកប ដោយសុខដុមរមនារវាងការងារបង្ការនិងការវាយប្រហារ។ លោកនាយករដ្ឋមន្ត្រីបានស្នើរឲ្យបន្តចាត់វិធានការយ៉ាងម៉ឺងមាត់សម្រាប់អ្នកឆ្លងដែនខុសច្បាប់ អ្នកមិនគោរពតាមបទ ប្បញ្ញត្តិស្តីពីការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត។

នៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ បានស្នើក្រសួងស្ថាប័ននិងមូលដ្ឋាននានាត្រូវចាត់វិធានការឆ្លើយតបនឹងជំងឺយ៉ាងម៉ឺងម៉ាត់ជាងមុន៕

តាម VOV5 - វិទ្យុសំឡេងវៀណាម

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល G២០ និងចូលរួមបណ្តាសកម្មភាពទ្វេភាគី នៅអាហ្វ្រិកខាងត្បូង នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញជួបជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស។

Top