• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីហ្វាម មិញជីញ ជួបជាមួយប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយលោកប្រធានាធិបតី Rumen Radev។
លោកនាយករដ្ឋមន្រ្តីហ្វាម មិញជីញ ជួបជាមួយប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev។ (រូបថត៖ VGP)

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគឲ្យសក្តិសមនឹងទំនាក់ទំនងនយោបាយដ៏ល្អប្រសើរ។ លោកប្រធានាធិបតី Rumen Radev បានឯកភាពលើសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អំពីវិធានការសហប្រតិបត្តិការចំនួន ៦ ដែលត្រូវការពង្រឹង រួមមាន៖ ពង្រឹងទំនុកចិត្តនយោបាយ; ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ខិតខំបង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឡើងដល់ ៥០០ លានដុល្លារអាមេរិកនាពេលខាងមុខ; ពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ ដែលជាវិស័យប្រពៃណីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; ពង្រឹងកិច្ចសហប្រតិបត្តិការការងារ ដែលជាវិស័យមួយដោយមានសក្តានុពលជាច្រើន; ពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - សហភាពអឺរ៉ុប (EU); ពង្រឹងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន និងសម្របសម្រួលរៀបចំសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៥០-២០២៥) នៅឆ្នាំក្រោយ។

លោកប្រធានាធិបតី Rumen Radev បានអះអាងថា នឹងជំរុញបណ្តាប្រទេស EU ដែលនៅសេសសល់ ធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA) គាំទ្រគណៈកម្មការអឺរ៉ុប (EC) ឲ្យឆាប់ដក កាតលឿង (IUU) សម្រាប់ការនាំចេញជលផលវៀតណាមទៅទីផ្សារសហភាពអឺរ៉ុប។

លោកប្រធានាធិបតី Rumen Radev បានវាយតម្លៃថា វៀតណាមជាទីផ្សារដ៏មានសក្តានុពលបំផុតរបស់ប៊ុលហ្គារីនៅអាស៊ីអាគ្នេយ៍ ហើយឲ្យដឹងថា សហគ្រាសប៊ុលហ្គារីឈានមុខគេជិត ៣០ បានអមដំណើរលោកក្នុងដំណើរទស្សនកិច្ចលើកនេះនៅវៀតណាម ហើយនឹងចូលរួមវេទិកាធុរកិច្ចវៀតណាម - ប៊ុលហ្គារី ដែលប្រារព្ធឡើងនៅទីក្រុងហូជីមិញនាថ្ងៃទី ២៧ ខែវិច្ឆិកា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សេដ្ឋកិច្ចវៀតណាមនៅតែរឹងមាំ ព្យាករណ៍ទទួលបានកំណើន ៦,៨%

សេដ្ឋកិច្ចវៀតណាមនៅតែរឹងមាំ ព្យាករណ៍ទទួលបានកំណើន ៦,៨%

នេះគឺជាខ្លឹមសារនៃរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចវៀតណាម នាពេលថ្មីៗនេះ របស់ធនាគារពិភពលោក (WB) ដែលចេញផ្សាយនាថ្ងៃទី ១៥ ខែឧសភា នៅទីក្រុងហាណូយ។

Top