• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញជួបពិភាក្សាការងារ​តាមទូរស័ព្ទ​ជាមួយថ្នាក់​ដឹកនាំសម្ព័ន្ធក្រុមហ៊ុន​ប្រេងឧស្ម័ន Exxon Mobil


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ VGP)
 

រដ្ឋាភិបាល​វៀតណាមស្វាគមន៍ Exxon Mobil វិនិ យោគទៅក្នុងប្រព័ន្ធកំពង់ផែ ឃ្លាំងផ្ទុកឧស្ម័ន LNG និងរោង​ចក្រ​ផលិត​ថាម ពលអគ្គីសនីពី LNG ដោយមានបច្ចេកវិទ្យាទំនើបបំផុតនៅទីក្រុង Hai Phong។
 
តាម​សំណើរ​បស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន Exxon Mobil ក្នុងបំណង ឆ្លៀតយក​ឱកាស​ដើម្បី​បោះ​ទុន​ចូល​មក​វៀត​ណាម​ នារសៀលថ្ងៃទី១១ មិថុនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញ ជួបពិភាក្សា​ការងារតាមទូរស័ព្ទជាមួយលោក Irtiza Sayyed ប្រធានជាសកល របស់ Exxon Mobil អំពីវិស័យ​ឧស្ម័ន​ធម្មជាតិ​រាវ (LNG)។
 
លោកនាយក​រដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដើម​ដំបូង ដែលអាចរុញថយ ក្រោយជំងឺ Covid-19 ហើយកំពុងឆ្លៀតយកឱកាសនេះដើម្បីអភិវឌ្ឍឈាន ទៅមុខ។ ក្នុង​ដំណើរការនេះ វៀតណាមមានតម្រូវការធំអំពីថាមពល អគ្គីសនី។ ហេតុដូច្នេះ រដ្ឋាភិបាល វៀតណាម​ស្វាគមន៍ Exxon Mobil វិនិយោគទៅក្នុងប្រព័ន្ធកំពង់ផែ ឃ្លាំងផ្ទុកឧស្ម័ន LNG និងរោង​ចក្រ​ផលិត​ថាម​​ពល​អគ្គីសនីពី LNG ដោយមានបច្ចេកវិទ្យាទំនើបបំផុតនៅទីក្រុង Hai Phong។ ដោយមាន​អានុភាព​ឡើង​ដល់​ទៅ៤០០០ MV ដែលគ្រោងនឹង ដាក់ឲ្យដំណើរការក្នុងចន្លោះពីឆ្នាំ២០២៥ដល់ឆ្នាំ២០៣០ គម្រោង​នេះ​នឹង​រួម ចំណែកដ៏ធំធេងទៅក្នុងការអភិវឌ្ឍនៃទីក្រុង Hai Phong និយាយដោយ ឡែកនិង​តំបន់​សេដ្ឋកិច្ច​សំខាន់​ភាគ​ខាង​ជើងនិយាយរួម។
 
ជាការឆ្លើយតប ​ប្រធានជាសកលនៃសម្ព័ន្ធក្រុមហ៊ុន Exxon Mobil ទទួលបន្ទុកឧស្ម័នធម្មជាតិរាវ លោក Irtiza Sayyed បាន​វាយតម្លៃខ្ពស់ ចំពោះការដែលវៀតណាមបានរុញថយក្រោយជំងឺ Covid-19 អាស្រ័យ ដោយមាន​វិធាន​ការប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជោគជ័យនេះនឹងបង្កើត បរិយាកាស​វិនិយោគ​ប្រកប​ដោយ​សុវត្ថិភាព​គួរឲ្យជឿ​ទុក​ចិត្តសម្រាប់វិស័យ វិនិយោគនិងពាណិជ្ជកម្មអន្តរជាតិនៅវៀតណាម៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top