តាមបេសកជនពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជំនួបនឹងលោកនាយករដ្ឋមន្រ្តីថៃ Prayuth Chan-ocha លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo លោកនាយករដ្ឋមន្រ្តីសិង្ហបុរី Lee Hsien Loong។
នៅកិច្ចជំនួបលោកនាយករដ្ឋមន្រ្តីថៃ Prayuth Chan-ocha លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ម្តងទៀតអបអរសាទរលោក Prayuth Chan-ocha ទើបបានរដ្ឋសភាទុកចិត្តជ្រើសជានាយករដ្ឋមន្រ្តីជំនាន់ទី៣០ នៃប្រទេសថៃ។ លោកនាយករដ្ឋមន្រ្តីទាំងពីររូប ស្តែងពីភាពគាប់ចិត្តអំពីការអភិវឌ្ឍល្អប្រសើរ មួយថ្ងៃកាន់តែផ្សារភ្ជាប់ ទំនុកចិត្តនៃទំនាក់ទំនងទ្វេភាគីអំឡុងពេលកន្លង ឯកភាពសហប្រតិបត្តិការរហ័សកសាងកម្មវិធីសកម្មភាពធ្វើជាមូលដ្ឋានបន្តពង្រាយប្រសិទ្ធភាព ជាក់ស្តែង និង គ្រប់វិស័យលើទំនាក់ទំនងយុទ្ធសាស្រ្តបង្កើនវៀតណាម និង ថ្ងៃ នាដំណាក់កាលថ្មី។ ភាគីទាំងពីរឯកភាពសហប្រតិបត្តិការជំរុញពង្រាយ យន្តការសហប្រតិបត្តិការទ្វេភាគីសំខាន់ ក្នុងឆ្នាំ២០១៩ ពិសេសកិច្ចប្រជុំគណៈរដ្ឋមន្រ្តីរួមលើកទី៤នៅវៀតណាម។
![]()
លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការនឹងលោកនាយករដ្ឋមន្រ្តីថៃ Prayuth Chan-ocha។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
|
លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អរគុណម្ចាស់ប្រទេសថៃ បានផ្តល់ជូនគណៈប្រតិភូវៀតណាម ការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ និង ការទទួលបដិសណ្ឋារកិច្ចហ្មត់ចត់ បង្ហាញទំនុកចិត្ត ប្រទេសថៃនឹងទទួលបន្ទុកជោគជ័យនូវតួនាទីជាប្រធានអាស៊ានឆ្នាំ២០១៩ រួមចំណែកសកម្មលើការងារកសាងសហគមន៍អាស៊ានរឹងមាំ សាមគ្គី ស្វ័យភាព និង ចីរភាព។
នៅកិច្ចជំនួបលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អបអរសាទរលោក Joko Widodo ជាប់ជាប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីសាជាថ្មី។ ថ្នាក់ដឹកនាំទាំងពីរប្រទេស អះអាងសហប្រតិបត្តិការអនុវត្តប្រសិទ្ធភាពកម្មវិធីសកម្មភាពពង្រាយទំនាក់ទំនងដៃគូយុទ្ធសាស្រ្តវៀតណាម និង ឥណ្ឌូនេស៊ី ដំណាក់កាល២០១៨ -២០២៣ ហើយព្រមព្រៀងសម្រេចបានដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅវៀតណាម របស់លោកប្រធានាធិបតី Joko Widodo នាកញ្ញាឆ្នាំ២០១៨។.
![]()
លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការនឹងលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
|
ថ្នាក់ដឹកនាំទាំងពីរប្រទេស សង្កត់ធ្ងន់លើជំហរសំខាន់នៃសហប្រតិបត្តិការសមុទ្រ និង ឯកភាពសហប្រតិបត្តិការពង្រាយប្រសិទ្ធភាពនៃខ្លឹមសារពាក់ព័ន្ធដល់កម្មវិធីសកម្មភាពដំណាក់កាល២០១៨ - ២០២៣ ក្នុងនោះមានការងារបន្តជំរុញចរចាបែងចែកតំបន់សេដ្ឋកិច្ចផ្តាច់មុខរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ស្នើឥណ្ឌូនេស៊ីវិនិច្ឆ័យត្រឹមត្រូវបញ្ហានាវានេសាទ និង នេសាទកររបស់វៀតណាម លើស្មារតីមិត្តភាព មនុស្សធម៌ តាមច្បាប់ និង គោលការណ៍អន្តរជាតិ។
នាឱកាសនេះ តាមការស្នើរបស់ភាគីសិង្ហបុរី លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជំនួបលោកនាយករដ្ឋមន្រ្តី Lee Hsien Loong។
![]()
លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជំនួបលោកនាយករដ្ឋមន្រីសិង្ហបុរី Lee Hsien Loong។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
|
នៅកិច្ចជំនួប លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជំទាស់សេចក្តីថ្លែងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ របស់លោកនាយករដ្ឋមន្រ្តី Lee Hsien Loong ពាក់ព័ន្ធដល់វៀតណាម និង កម្ពុជាដំណាក់កាល១៩៧៩ - ១៩៨០។ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អះអាងប្រវត្តិសាស្រ្តបានសឱ្យឃើញថា ការបញ្ជាក់របស់ភាគីសិង្ហបុរី អំពីតួនាទីរបស់វៀតណាម នាដំណាក់កាលនោះមិនត្រឹមត្រូវ ហើយការថ្លែងសាឡើងវិញនូវមតិផ្ទាល់ខ្លួននេះ បង្ករបួសប្រេះឆាយ៉ាងខ្លាំងដល់វៀតណាម និង កម្ពុជា ពិសេសសាច់ញាតិរបស់ទាហានស្មគ្រចិត្តវៀតណាមរាប់ពាន់នាក់ ដែលបានពលីសាច់ឈាមដើម្បិសន្តិភាព ជួយរំដោះកម្ពុជារួចចាកពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមកាច់សាហាវ ព្រមទាំងដំណើរកសាងប្រទេសពោរពេញទៅដោយទុក្ខលំបាក។
លោកនាយករដ្ឋមន្រ្តី Lee Hsien Loong ដោះស្រាយ សិង្ហបុរីអចេតនាធ្វើបង្ករបួសដល់វៀតណាម គ្រាន់តែរំលឹកជ្រុងមួយនៃការទុក្ខព្រួយក្នុងប្រវត្តិសាស្រ្តឥណ្ឌូចិន ដើម្បីបញ្ជាក់សន្តិភាព ស្ថិរភាព និង រុងរឿងសព្វថ្ងៃមិនមែនកើតឡើងដោយឯកឯង ហើយបរិបទសព្វថ្ងៃទាមទារអាស៊ានបន្តរក្សាសាមគ្គី ផ្សារភ្ជាប់ និង បង្កើនសហប្រតិបត្តិការ។ លោកនាយករដ្ឋមន្រ្តី Lee Hsien Loong ក៏សង្កត់ធ្ងន់ សិង្ហបុរីយកចិត្តទុកដាក់ខ្លាំងលើទំនាក់ទំនងមិត្តភាព និង ទំនុកចិត្តជាមួយវៀតណាម។
អំពីសមុទ្រខាងកើត លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងថ្នាក់ដឹកនាំថៃ ឥណ្ឌូនេស៊ី និង សិង្ហបុរី ឯកភាពបង្កើនសហប្រតិបត្តិការសមុទ្រ សហការជំរុញអនុវត្តពេញលេញសេចក្តីប្រកាសអំពីប្រតិបត្តិការនៃភាគីនានានៅសមុទ្រខាងកើត (DOC) និង ក្រមប្រតិបត្តិការនៅសមុទ្រខាងកើត (COC) ជាក់ស្តែង ប្រសិទ្ធភាព និង ធានាប្រយោជន៍នៃសហគមន៍អន្តរជាតិ៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម