• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រង គោលនយោបាយសារពើពន្ធ រូបិយវត្ថុ និងទីផ្សារមាស

កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្តីពីការគ្រប់គ្រង គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់ គ្រងអតិផរណា ជំរុញកំណើន និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រង គោលនយោបាយសារពើពន្ធ រូបិយវត្ថុ និងទីផ្សារមាស។ (រូបថត៖ VGP)

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ទោះបីជាស្ថានភាពពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញក៏ដោយ ប៉ុន្តែនៅក្នុង ប្រទេស ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង; កំណើនសេដ្ឋ កិច្ចល្អគួរសម; តុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ចត្រូវបានធានា; ឱនភាពថវិកា បំណុល សាធារណៈ និងបំណុលរដ្ឋាភិបាលត្រូវបានគ្រប់គ្រងយ៉ាងល្អ; ជីវភាពខាងសម្ភារៈនិង ស្មារតីរបស់ប្រជាជន ស្ថានភាពនយោបាយ ការពារជាតិសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិ ភាពសង្គមត្រូវបានធានា។

នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តគ្រប់គ្រងគោលនយោបាយ សារពើពន្ធ និងរូបិយវត្ថុដោយភាពម្ចាស់ការ ភាពបត់បែន មានចំណុចផ្ដោតសំខាន់; ធ្វើសមកាលកម្មឧបករណ៍គោលនយោបាយសារពើពន្ធ សម្របសម្រួលយ៉ាងជិតស្និទ្ធ សុខដុមរមនា និងសមហេតុផលជាមួយនឹងគោលនយោបាយរូបិយវត្ថុ និងគោល នយោបាយម៉ាក្រូសេដ្ឋកិច្ចផ្សេងៗទៀត។ ក្នុងនោះ ការគ្រប់គ្រង គោលនយោបាយ រូបិយវត្ថុ ត្រូវធានាភាពសុខដុមរមនា និងសមហេតុផលរវាងអត្រាប្តូរប្រាក់ និង អតិផរណាស្របតាមនិន្នាការបរិត្តផរណារបស់ពិភពលោក; បង្កើនការអនុវត្តឌីជីថល; ខិតខំសម្រេចបានកំណើនឥណទានពី ៥ ដល់ ៦% នៅក្នុងត្រីមាសទីពីរ; កាត់បន្ថយ ការចំណាយ និងបញ្ចុះអត្រាការប្រាក់កម្ចីពី ១ ដល់ ២%៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

នាទី ១២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីជួបប្រាស្រ័យប្រចាំឆ្នាំ ជាមួយតំណាងសារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសនៅវៀតណាម។

Top