• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទ COP-28 និងដំណើរទស្សនកិច្ចជាផ្លូវការនៅទួរគី

នារសៀលថ្ងៃទី៣ ខែធ្នូ (តាមម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចាកចេញពីទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម វិលត្រឡប់មកប្រទេសវៀតណាមវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមសន្និសីទ COP-28 គួបផ្សំនឹងបំពេញសកម្មភាពទ្វេភាគីជាច្រើននៅអេមីរ៉ាតអារ៉ាប់រួម (UAE) និងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសទួរគី។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh  និង​ថ្នាក់ដឹក​នាំ​បណ្តាប្រទេស​អញ្ជើញ​ចូលរួមក្ក្នុងកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោក។ (រូបថត៖ VNA)

 

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីសម្រេចបានលទ្ធផលសំខាន់ៗមួយចំនួន។ ការចូលរួមរបស់វៀតណាម ជាពិសេសការដែលលោកនាយករដ្ឋមន្ត្រីថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោក ការធ្វើជាប្រធាន សហប្រធាន និងចូលរួមថ្លែងមតិក្នុងព្រឹត្តិការណ៍ជាន់ខ្ពស់ពហុភាគីនានា បានបញ្ជូនសារធំៗអំពីទស្សនៈ និងគោលនយោបាយរបស់វៀតណាមលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសមាហរណកម្មអន្តរជាតិ; ទំនួលខុសត្រូវ និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមជាសកលដ៏ធំបំផុតមួយនាពេលបច្ចុប្បន្ននោះគឺការប្រែប្រួលអាកាសធាតុ។ ដោយការរំលេចចេញនូវវិធានការសំខាន់ៗចំនួន ១២ ដែលវៀតណាមបានអនុវត្តន៍ចាប់តាំងពីសន្និសីទ COP26 ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ព្រមទាំងធានាស្វ័យភាព និងសន្តិសុខថាមពល ផលប្រយោជន៍របស់ប្រជាជន ក៏ដូចជាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច។ ជាពិសេសគឺការដែលលោកនាយករដ្ឋមន្ត្រីបានប្រកាសអំពីផែនការកៀរគរធនធានសម្រាប់ការអនុវត្តភាពជាដៃគូក្នុងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) បានទាក់ទាញការយកចិត្តទុកដាក់ និងការសន្យាគាំទ្រពីបណ្តាប្រទេស និងអង្គការអន្តរជាតិនានា។

លោកនាយករដ្ឋមន្ត្រីបានជួបពិភាក្សានិងជួបប្រាស្រ័យ ជាមួយដៃគូអន្តរជាតិជាច្រើន; តាមនោះ ជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា ទន្ទឹមនឹងនោះ រួមចំណែកជំរុញការដោះស្រាយក្ដីកង្វល់ និងផលប្រយោជន៍របស់វៀតណាម។ ប្រទេសជាច្រើនបានអះអាងថា នឹងជួយឧបត្ថម្ភនិងរួមដំណើរជាមួយវៀតណាមក្នុងការផ្លាស់ប្ដូរថាមពល និងបង្កើនសមត្ថភាពបន្សាំ តាមនោះ រួមចំណែកជំរុញកំណើនបៃតងរបស់វៀតណាម និងការពារភពផែនដីរួម។

ចំពោះទួរគី និង UAE ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានធ្វើសកម្មភាពជាង ២០ នៅប្រទេសទួរគី និង សកម្មភាពចំនួន ៣០ នៅ UAE ដោយមានខ្លឹមសារជាក់ស្ដែង ទម្រង់សម្បូរបែប សម្រេចបានលទ្ធផលជាក់លាក់ទាំងទ្វេភាគី និងពហុភាគី ព្រមទាំងបើកទិសដៅថ្មីនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដូចជាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល ផលិតកម្មឧស្សាហកម្ម កសិកម្មបច្ចេកវិទ្យាខ្ពស់ ការប្រើប្រាស់ សេដ្ឋកិច្ចបៃតង នវានុវត្តន៍ និងថាមពលកកើតឡើងវិញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top