ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើជាប្រធានកិច្ចប្រជុំឯកទេសរបស់ រដ្ឋាភិបាលស្តីពីការងារកសាងច្បាប់ប្រចាំខែមីនា ឆ្នាំ ២០២៤
ចាប់ផ្ដើមកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ការវិនិយោគលើការកសាងស្ថាប័ន គឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍ។ ចាប់តាំងពីដើមអាណត្តិរហូតមកដល់ពេលនេះ រដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំឯកទេសចំនួន ២៤ ស្ដីពីការកសាងច្បាប់។ ចាប់តាំងពីដើមឆ្នាំនេះមក រដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំ ឯកទេសចំនួន២ ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ បទបញ្ញត្តិ និង សេចក្តីសម្រេចចិត្តចំនួន ១៤។ ការងារកសាង និងចេញផ្សាយច្បាប់ត្រូវបានអនុវត្តន៍ ប្រកបដោយរបៀបរៀយរយ វិទ្យាសាស្ត្រ វិជ្ជាជីវៈ ភាពច្នៃប្រឌិត និងប្រសិទ្ធភាព។
លោកនាយករដ្ឋមន្ត្រីបានស្នើថា ទន្ទឹមនឹងការកសាងច្បាប់ ក្រសួង ផ្នែកនានាត្រូវយក ចិត្តទុកដាក់លើការកសាងសារាចរណ៍ ដើម្បីធ្វើជាក់ស្ដែងភាវូបនីយកម្មនូវច្បាប់។ ក្នុងនោះត្រូវយកចិត្តទុកដាក់លើការកសាងសារាចរណ៍ធ្វើជាក់ស្ដែងភាវូបនីយកម្ម នូវច្បាប់ភូមិបាល អចលនទ្រព្យ លំនៅឋាន ឥណទាន... ខិតខំប្រឹងប្រែងបង្ហើយ ក្នុងខែឧសភា ឆ្នាំនេះ ដើម្បីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច និងអនុវត្តន៍ច្បាប់ ឱ្យបានឆាប់៕







