• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មីនៅសាកលវិទ្យាល័យវប្បធម៌សិល្បៈកងទ័ព

នារសៀលថ្ងៃទី៣១ ខែមករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅសាកលវិទ្យាល័យវប្បធម៌និងសិល្បៈកងទ័ព។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មីនៅសាកលវិទ្យាល័យវប្បធម៌សិល្បៈកងទ័ព។ (រូបថត៖ VNA)

ថ្លែងមតិនៅសាលា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ចាប់តាំងពីឆ្នាំ ១៩៤៣ វៀតណាមបានចេញផ្សាយកម្មវិធីវប្បធម៌ ដោយកំណត់យ៉ាងច្បាស់នូវតួនាទី និងឋានៈរបស់វប្បធម៌; ចាត់ទុកវប្បធម៌ជាសមរភូមិមួយក្នុងចំណោមសមរភូមិទាំងបី រួមជាមួយនឹងសេដ្ឋកិច្ច និងនយោបាយ; កំណត់ការអភិវឌ្ឍវប្បធម៌តាមទិសដៅចំនួនបីគឺជនជាតិ វិទ្យាសាស្ត្រ និងមហាជន។ បណ្ដាជំនាន់ថ្នាក់ដឹកនាំ បានសង្កត់ធ្ងន់លើតួនាទីនៃវប្បធម៌ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ; ប្តេជ្ញាចិត្តកសាងវប្បធម៌ដ៏ពោរពេញទៅដោយអត្តសញ្ញាណជាតិ ឯកភាពក្នុងភាពចម្រុះ; ចាត់ទុកវប្បធម៌ និងមនុស្សជាអំណាចទន់របស់ប្រជាជាតិ។ ប្រទេសកាន់តែរីកចម្រើន តួនាទី និងឋានៈរបស់វប្បធម៌កាន់តែធ្ងន់ធ្ងរ។

លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ និងឧស្សាហកម្មកម្សាន្ត ដូច្នេះហើយ ត្រូវការការវិនិយោគដ៏ធំធេងលើធនធានមនុស្ស ក៏ដូចជាមូលដ្ឋានសម្ភារៈ និងហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍវប្បធម៌ ពីនោះបង្កើតផលិតផលវប្បធម៌ដ៏ពេញនិយមដើម្បីជំរុញទេសចរណ៍ និងការងារ។

វិស័យវប្បធម៌របស់កងទ័ពប្រជាជនក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំនយោបាយ និងមនោគមវិជ្ជា; បង្ហាញតាមរយៈបទចម្រៀងជាច្រើនដែលបាននិពន្ធក្នុងរយៈពេលតស៊ូរំដោះនិងបង្រួបបង្រួមប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងចង់ឲ្យ សាលាបន្តអនុវត្តន៍បានល្អគ្រប់ភារកិច្ចបង្រៀន ស្រាវជ្រាវ និងប្រែក្លាយវប្បធម៌ទៅជាសេចក្ដីស្នេហាជាតិ ព្រមទាំង រួមចំណែកកសាងធនធានមនុស្សវប្បធម៌ប្រកបដោយគុណភាពខ្ពស់សម្រាប់ប្រទេសជាតិ ជំរុញការផ្សព្វផ្សាយតម្លៃវប្បធម៌វៀតណាមទៅកាន់ពិភពលោក ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្តង់ជាង ៣០០ ចូលរួមពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិន

ស្តង់ជាង ៣០០ ចូលរួមពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិន

ពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិនលើកទី ១៧ ឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅនៅខេត្តក្វាងនិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែធ្នូ ដោយមានស្តង់ជាង ៣០០ របស់បណ្ដាសហគ្រាសមកពីវៀតណាម និងចិន។

Top