ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុនទាំងនេះបានចាត់ទុក ថា វៀតណាមគឺជាទីផ្សារ និងមូលដ្ឋានផលិតកម្មដ៏សែនសំខាន់ ហើយថា វៀតណាម និងសហរដ្ឋអាមេរិកនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ; វាយ តំលៃខ្ពស់ចំពោះទិសដៅសំខាន់ៗស្តីពីកិច្ចសហប្រតិបត្តិការនវានុវត្តន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងសេចក្តីថ្លែងការណ៍រួមវៀតណាម-អាមេរិកស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ; លើកឡើងសំណើសម្រាប់កិច្ចសហប្រតិបត្តិ ការ និងការវិនិយោគរវាងភាគីទាំងពីរ។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់កិច្ច ព្រមព្រៀងសហប្រតិបត្តិការវិនិយោគរវាងស្ថាប័ន អង្គការ និងសហគ្រាសនៃប្រទេស ទាំងពីរលើវិស័យ៖ ការអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម; ការសាងសង់កំពង់ផែសមុទ្រ; ការគាំទ្រកំណើនបៃតង; ផលិតកម្មនិងចែកចាយឱសថ; ការបណ្តុះបណ្តាលធនធាន មនុស្សក្នុងវិស័យវត្ថុពាក់កណ្ដាលចម្លង។
មុននោះ នៅថ្ងៃត្រង់ថ្ងៃដដែល នៅទីក្រុងញូវយ៉ក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបសន្ទនា ហើយទទួលទានអាហារថ្ងៃត្រង់និងធ្វើការជាមួយវិនិ យោគិនធំៗរបស់អាមេរិក។ ថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា ចំណុចស្នូលថ្មីៗមួយចំនួនក្នុងកិច្ចសហប្រតិបត្តិការត្រូវបាន ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរឯកភាពនិងយកចិត្តទុកដាក់ជំរុញ រួមទាំងការ ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគប្រកបដោយប្រសិទ្ធ ភាពចុះសម្រុងគ្នា និងនិរន្តរភាពគឺជាមូលដ្ឋានគ្រឹះស្នូល កជាម្លាំងចលករដ៏សំខាន់ និងជា "ម៉ាស៊ីនដ៏អមតៈ" សម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
នាព្រឹកថ្ងៃទី ២១ ខែកញ្ញានេះដែរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទៅទស្សនាផ្សារភាគហ៊ុនញូវយ៉ក (NYSE) ហើយវាយកណ្ដឹងបើកវគ្គជួញដូរនៅ ផ្សារភាគហ៊ុនដ៏ធំបំផុតលើពិភពលោកនេះផងដែរ៕