ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជនរបស់គណបក្សប្រជាជនកម្ពុជា
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យ ភាគីទាំងពីរត្រូវខិតខំប្រឹងប្រែងសម្រេច ការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនដែលនៅសេសសល់ ដើម្បីកសាងខ្សែព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ ជំរុញការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ការឃោសនា និងចលនាប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ ដើម្បីថែរក្សា និងពូនជ្រុំទំនាក់ទំនង អ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាពដ៏ជិតស្និទ្ធរវាងវៀតណាម និងកម្ពុជា។ ក្នុង ឱកាសនេះ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីកម្ពុជា បន្តយកចិត្តទុកដាក់ និងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជាផងដែរ។
រីឯខ្លួនវិញ លោក ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជនរបស់គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ ថា លោកនឹងខិតខំប្រឹងប្រែងជាមួយគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីវៀត ណាម ដើម្បីថែរក្សា ពូនជ្រុំ និងលើកកម្ពស់ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាព ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង លើគ្រប់វិស័យជាមួយ វៀតណាមឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព; រួមទាំងបន្តឃោសនា យ៉ាងទូលំទូលាយដល់ប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយរបស់កម្ពុជាអំពីតម្លៃ និងទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ និងប្រជាជាតិ ទាំងពីរ៕