• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំសន្និសីទស្តីពីការអភិវឌ្ឍន៍កម្មវិធីទិន្នន័យប្រជាជន

ថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ការអនុវត្តគម្រោងលេខ ៦ ស្តីពីការអភិវឌ្ឍការអនុវត្តទិន្នន័យប្រជាជន ការកំណត់អត្ត សញ្ញាណ និងការផ្ទៀងផ្ទាត់តាមប្រព័ន្ធអេឡិចត្រូនិកក្នុងដំណាក់កាល ២០២២-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ គឺជាចំណុចភ្លឺមួយ នៃការធ្វើបរិវត្តកម្មឌីជីថលនាពេលកន្លងមក។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ថ្លែងនៅសន្និសីទ។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ១០ មិថុនា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុបរយៈពេលមួយឆ្នាំនៃការអនុវត្តការដឹកនាំ របស់នាយករដ្ឋមន្ត្រីស្តីពីការដោះស្រាយ "បញ្ហាកកស្ទះ" នៃគម្រោងលេខ ៦ និងជំរុញការ តភ្ជាប់ និងការចែករំលែកទិន្នន័យ ដើម្បីបម្រើដល់ការអភិវឌ្ឍនៃពាណិជ្ជកម្មអេឡិចត្រូនិក និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងពន្ធ។ សន្និសីទនេះត្រូវបានតភ្ជាប់តាម ប្រព័ន្ធអ៊ីនធឺណែតទៅកាន់ទីស្នាក់ការក្រសួង ស្ថាប័នស្មើក្រសួង ទីភ្នាក់ងាររដ្ឋាភិបាល និងទីស្នាក់ការខេត្តក្រុងនានាផងដែរ។
ថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ការអនុវត្តគម្រោងលេខ ៦ ស្តីពីការអភិវឌ្ឍការអនុវត្តទិន្នន័យប្រជាជន ការកំណត់អត្ត សញ្ញាណ និងការផ្ទៀងផ្ទាត់តាមប្រព័ន្ធអេឡិចត្រូនិកក្នុងដំណាក់កាល ២០២២-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ គឺជាចំណុចភ្លឺមួយ នៃការធ្វើបរិវត្តកម្មឌីជីថលនាពេលកន្លង មក។ ការអនុវត្តគម្រោងលេខ ៦ បាននាំមកនូវប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការ ប្រតិបត្តិគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ និងមូលដ្ឋាន បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច ហើយផ្ដល់ផាសុខភាពដល់ប្រជាពលរដ្ឋ និងអង្គភាពអាជីវកម្ម។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គសន្និសីទចែករំលែកបទពិសោធន៍ល្អៗ មេរៀនដ៏មានតម្លៃ និងវិធីច្នៃប្រឌិតរបស់គ្រប់កម្រិត គ្រប់វិស័យ និងមូលដ្ឋានក្នុងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល; ការផ្តល់សេវាសាធារណៈតាមអ៊ីនធឺណិត; អភិវឌ្ឍ មូលដ្ឋានទិន្នន័យជាតិ និងឯកទេស; ការតភ្ជាប់និងចែករំលែកព័ត៌មាន ការភ្ជាប់ប្រព័ន្ធ ព័ត៌មានដើម្បីបង្កើតជាទិន្នន័យធំដើម្បីជំរុញការអភិវឌ្ឍនៃពាណិជ្ជកម្មអេឡិចត្រូនិក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top