• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំកិច្ចប្រជុំស្ដីពីការអនុវត្តគម្រោង អាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី១

នៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ត្រូវតែសម្រេចគម្រោងអាកាសយានដ្ឋានអន្តរ ជាតិ Long Thanh ក្នុងឆ្នាំនេះ ដូច្នេះក្រសួង ស្ថាប័ន អង្គភាពនិងមូលដ្ឋានពាក់ព័ន្ធនានា ត្រូវតែធ្វើការយ៉ាងសកម្ម ដើម្បីពន្លឿនដំណើរការគម្រោង។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំកិច្ចប្រជុំស្ដីពីការអនុវត្តគម្រោង អាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី១។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្តីពីការអនុវត្តគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី១។ នៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ត្រូវតែសម្រេចគម្រោងអាកាសយានដ្ឋានអន្តរ ជាតិ Long Thanh ក្នុងឆ្នាំនេះ ដូច្នេះក្រសួង ស្ថាប័ន អង្គភាពនិងមូលដ្ឋានពាក់ព័ន្ធនានា ត្រូវតែធ្វើការយ៉ាងសកម្ម ដើម្បីពន្លឿនដំណើរការគម្រោង។ លោកនាយករដ្ឋមន្ត្រីបាន សង្កត់ធ្ងន់ថា គ្រប់ភាគីពាក់ព័ន្ធត្រូវឆ្លៀតពេលវេលា "ធ្វើការទាំងក្នុងអំឡុងពេលបុណ្យ តេត និងថ្ងៃឈប់សម្រាក"។

អាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី ១ មានទុនវិនិយោគ សរុបចំនួន ៥,៤ ពាន់លានដុល្លារអាមេរិក ជាមួយនឹងរយៈពេលអនុវត្តន៍ចាប់ពី ឆ្នាំ២០២០ដល់ឆ្នាំ២០២៥៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វេចនំអន្សោមជ្រុង៖ រិតចំណងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា

វេចនំអន្សោមជ្រុង៖ រិតចំណងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា

នាយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា កម្មាភិបាលនិងបុគ្គលិកនៃក្រុមហ៊ុន Viettel Cambodia (Metfone) បានចូលរួមព្រឹត្តិការណ៍វេចនំអន្សោមជ្រុង។

Top