• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលអំពីការតាក់តែងច្បាប់ប្រចាំខែកក្កដា

អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមាន ប្រសាសន៍ថា ចាប់ពីដើមឆ្នាំមក រដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំចំនួន ៥ អំពីប្រធានបទ តាក់តែងច្បាប់ ហើយបានផ្តល់យោបល់ និងអនុម័តលើសំណើរចំនួន ២៦ អំពីការ តាក់តែងច្បាប់ សេចក្ដីសម្រេចចិត្តនិងសេចក្ដីព្រាងច្បាប់។
ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២៤ ខែកក្កដា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់លោក នាយករដ្ឋមន្ត្រី Pham Minh Chinh រដ្ឋាភិបាលវៀតណាមបានបើកសម័យប្រជុំអំពីការ តាក់តែងច្បាប់ប្រចាំខែកក្កដា ដើម្បីពិភាក្សា និងពិចារណាផ្តល់យោបល់លើគម្រោង ច្បាប់មួយចំនួន។

អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមាន ប្រសាសន៍ថា ចាប់ពីដើមឆ្នាំមក រដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំចំនួន ៥ អំពីប្រធានបទ តាក់តែងច្បាប់ ហើយបានផ្តល់យោបល់ និងអនុម័តលើសំណើរចំនួន ២៦ អំពីការ តាក់តែងច្បាប់ សេចក្ដីសម្រេចចិត្តនិងសេចក្ដីព្រាងច្បាប់។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖

ត្រូវវិនិយោគធនធានក្នុងការងារកសាងស្ថាប័ន ផ្តល់អាទិភាពទាក់ទងនឹងរបប គោលនយោបាយសម្រាប់កម្មាភិបាលដែលចូលរួមក្នុងការតាក់តែងច្បាប់ ដើម្បីឱ្យគេ មានពេលវេលា ផ្តោតកិច្ចខិតខំប្រឹងប្រែង ការជក់ចិត្ត និងបញ្ញារបស់ខ្លួនសម្រាប់ ការងារ។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវលើកទឹកចិត្តការច្នៃប្រឌិត គំនិតផ្ដួចផ្ដើមក្នុងដំណើរ ការតាក់តែងច្បាប់ផងដែរ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

នៅចំពោះមុខមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា សមាជិកព្រឹទ្ធសភាអាមេរិក លោក Steve Daines (មកពីគណបក្សសាធារណរដ្ឋ រដ្ឋ Montana) បានផ្ញើលិខិតអបអរសាទរជូនចំពោះអគ្គលេខាបក្ស លោក តូ ឡឹម និងប្រជាជនវៀតណាម ដោយបង្ហាញពីបំណងប្រាថ្នារបស់លោកក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខ។

Top