ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lawrence Wong
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh
បានអះអាងថា
វៀតណាមជានិច្ចកាលចាត់ទុកសិង្ហបុរីជាដៃគូសំខាន់ក្នុងតំបន់ក៏ដូចជាលើពិភពលោក
ដោយសន្យាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលសឹង្ហបុរី
ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លា
ស៊ីជម្រៅ ជាក់ស្ដែង និងមានប្រសិទ្ធភាព
សក្តិសមជាគំរូនៃទំនាក់ទំនងដ៏ស្វាហាប់នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការពង្រីកគំរូ VSIP ហើយនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់
VSIP ជំនាន់ថ្មី
ធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
សន្តិសុខ រួមទាំងការសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ; ជំរុញកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ
ការអប់រំ បណ្តុះបណ្តាល ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន
ដើម្បីបង្កើនការយល់ដឹងរួមរវាងប្រជាជននៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានបញ្ជាក់ថា
លោកនឹងបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូ
ការជួបប្រាស្រ័យជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់
ក៏ដូចជាយន្តការសហប្រតិបត្តិការទ្វេភាគី
ជាពិសេសកិច្ចប្រជុំជាប្រចាំរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។
សិង្ហបុរីមានបំណងធ្វើការជាមួយវៀតណាមដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ
និងទំនាក់ទំនងសេដ្ឋកិច្ចបៃតង - សេដ្ឋកិច្ចឌីជីថលវៀតណាម-សិង្ហបុរី
ជាពិសេសលើវិស័យថាមពលស្អាត និងឥណទានកាបូន។ ទាក់ទិននឹងបញ្ហាជាក់លាក់
លោកនាយករដ្ឋមន្ត្រី Lawrence Wong បានវាយតម្លៃថា បណ្តាញ VSIP
ជាបង្គោលភ្លើងហ្វារក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី
ដោយយល់ព្រមជំរុញគម្រោង VSIP ជំនាន់ថ្មីឲ្យកាន់តែបៃតង
សមស្របទៅនឹងនិន្នាការអភិវឌ្ឍន៍ និងអាទិភាពរបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រី Lawrence
Wong ក៏បាននិយាយដែរថា
លោកនឹងស្នើឱ្យគណៈរដ្ឋមន្ត្រីបន្តយកចិត្តទុកដាក់ និងលើកទឹកចិត្តសហគ្រាសសិង្ហបុរី
ពង្រីកការវិនិយោគថ្មីនៅវៀតណាម
ដោយផ្សាភ្ជាប់នឹងការកែលម្អគុណភាពនៃលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ផ្តល់អាទិភាពលើវិស័យបច្ចេកវិទ្យាខ្ពស់ ជំរុញសេដ្ឋកិច្ចឌីជីថល
សេដ្ឋកិច្ចវិលជុំ ថាមពលស្អាត semiconductor និងបញ្ញាសិប្បនិម្មិត
(AI)៕






