ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយប្រធានព្រឹទ្ធសភា និងសភាជាន់ទាបប៉ូឡូញ និងទទួលជួបក្រុមសមាជិកសភាមិត្តភាពប៉ូឡូញ-វៀតណាម
ក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំសភាប៉ូឡូញបានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី
Pham
Minh Chinh នៅប៉ូឡូញដោយអះអាងថា
វៀតណាមជាដៃគូអាទិភាពជានិច្ចរបស់ប៉ូឡូញក្នុងតំបន់
ហើយគាំទ្ររដ្ឋាភិបាលប៉ូឡូញអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាមឡើងកំពស់ថ្មី។
រីឯខ្លួនវិញ
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមានលើវិស័យជាច្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ
និងការអភិវឌ្ឍយ៉ាងស្វាហាប់ក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរនាពេលកន្លងមក។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម
- សហភាពអឺរ៉ុប (EVIPA) ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ
ហើយបានស្នើឱ្យសភាជាន់ទាបប៉ូឡូញផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗ
ក៏ដូចជាគាំទ្រដល់គណៈកម្មការអឺរ៉ុបក្នុងការដកកាតលឿង IUU សម្រាប់ការនាំចេញជលផលរបស់វៀតណាមផងដែរ។
ប្រធានព្រឹទ្ធសភា
និងប្រធានសភាជាន់ទាបប៉ូឡូញ និងនាយករដ្ឋមន្ត្រីវៀតណាម
បានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក នៅវេទិកាពហុភាគី
និងអង្គការអន្តរជាតិនានា។
នាថ្ងៃដដែល
នៅរដ្ឋធានី Warsaw លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបក្រុមសមាជិកសភាមិត្តភាពប៉ូឡូញ - វៀតណាម។ នៅក្នុងជំនួបនេះ
លោកនាយករដ្ឋមន្ត្រីបានសម្ដែងនូវបំណងចង់ឲ្យ សមាជិកសភា
និងរដ្ឋសភាប៉ូឡូញបន្តគាំទ្រការជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែសម្បូរបែប
និងស៊ីជម្រៅថែមទៀត ឆ្ពោះទៅលើកកំពស់ទំនាក់ទំនងទ្វេភាគីឱ្យឡើងដល់កម្រិតយុទ្ធសាស្ត្រ
ព្រមទាំងជួយគាំទ្រនិងជំរុញអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ
ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ ៥
ពាន់លានដុលា្លរអាមេរិកក្នុងពេលឆាប់ៗនេះ។
រីឯខ្លួនវិញ
សមាជិកសភាប៉ូឡូញបាននិយាយថា
គេនឹងជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ក្នុងពេលឆាប់ៗនេះក៏ដូចជាគាំទ្រដល់គណៈកម្មការអឺរ៉ុបក្នុងការដកកាតលឿង IUU
សម្រាប់ការនាំចេញជលផលវៀតណាម
គាំទ្រការទទួលស្គាល់សហគមន៍ជនវៀតណាមនៅប៉ូឡូញជាជនជាតិភាគតិចរបស់ប៉ូឡូញ៕