លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត៖ VNA)
លោកនាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវក្ដីសប្បាយរីករាយចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានការអភិវឌ្ឍប្រកបដោយស្ថិរភាពក្នុងរយៈពេលកន្លងមក; មេដឹកនាំនៃប្រទេសទាំងពីរបានរក្សាជាប្រចាំនូវដំណើរទស្សនកិច្ច និងជំនួបប្រាស្រ័យជាន់ខ្ពស់ទៅវិញទៅមក; យន្តការសហប្រតិបត្តិការទ្វេភាគីបន្ត ពង្រីកប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពលើកកំពស់ថែមទៀតនូវ ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ; ជំរុញខ្លាំងការ តភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ជាពិសេសការតភ្ជាប់ផ្លូវគមនាគមន៍ ធ្វើជាមូលដ្ឋាន និង បង្កើតកម្លាំងចលករថ្មីសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត បន្តសម្របសម្រួលគ្នាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងយន្តការ ដែលមានស្រាប់លើវិស័យការពារជាតិ-សន្តិសុខ; ខិតខំប្រឹងប្រែងដោះស្រាយការងារ នៅសេសសល់ប្រមាណ ១៦% នៃការងារខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែន ដើម្បីកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព រវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឯកភាពបន្តយកចិត្តទុកដាក់ និងជួយ សម្រួលដល់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីមានលំនឹងជីវភាព ធ្វើសមាហរណកម្មក្នុងប្រទេសសាម៉ី និងដើរតួជាស្ពានមិត្តភាពរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមដែល កំពុងវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា; ស្នើឱ្យបង្កើនជើងហោះហើររវាងប្រទេស ទាំងពីរ ដើម្បីជំរុញទេសចរណ៍ និងពាណិជ្ជកម្ម។
លោកនាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយប្រទេសឡាវនិងថៃ ដើម្បីតភ្ជាប់ចរាចរណ៍ តភ្ជាប់ទេសចរណ៍និងធ្វើអាជីវកម្មពីសក្ដានុពលទេសចរណ៍នៃប្រទេសទាំងអស់៕







