• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យនិងដឹកនាំការដោះស្រាយបញ្ហាបន្ទាន់នៅ Phu Quoc

នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅកោះ Phu Quoc។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ពិនិត្យគម្រោងវិនិយោគសាងសង់កំពង់ផែអ្នកដំណើរអន្តរជាតិ Phu Quoc។ (រូបថត៖ VNA)

ពិនិត្យគម្រោងវិនិយោគសាងសង់កំពង់ផែអ្នកដំណើរអន្តរជាតិ Phu Quoc (កំពង់ផែសមុទ្រ) ដែលមានទុនវិនិយោគសរុបជាង ១.៦០០.០០០ ពាន់លានដុង (ប្រហែល ៦៤ ពាន់លានដុល្លារអាមេរិក) លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យរៀបចំការសាងសង់ដើម្បីធានាវឌ្ឍនភាពតាមកាលកំណត់ និងគុណភាពសំណង់; ជាពិសេស ស្រាវជ្រាវ និងរៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែនៅលើកោះ Phu Quoc តាមទិសដៅបៃតង និងទំនើប។

អញ្ជើញទៅទស្សនាអាកាសយានដ្ឋានអន្តរជាតិ Phu Quoc លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ជាមួយនឹងអត្រាកំណើនខ្ពស់នៃតម្រូវការដឹកជញ្ជូនតាមផ្លូវអាកាស ការវិនិយោគអភិវឌ្ឍន៍ និងពង្រីកព្រលានយន្តហោះ Phu Quoc នាពេលខាងមុខគឺជាការងារចាំបាច់។

ចុះពិនិត្យឧទ្យានថែទាំនិងអភិរក្សសត្វពាក់កណ្តាលព្រៃ Vinpearl Safari Phu Quoc លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា ការសាងសង់សាហ្វារី និងការអភិវឌ្ឍទេសចរណ៍ក្រោមដំបូលព្រៃ ត្រូវធានាបាននូវជីវៈចម្រុះ ការអភិវឌ្ឍប្រព័ន្ធសត្វនិងរុក្ខជាតិបែបធម្មជាតិ និងតុល្យភាពនៃបរិស្ថានអេកូឡូស៊ី; រួមបញ្ចូលគ្នានូវការជួយសង្គ្រោះ ការថែទាំ ការចិញ្ចឹមបីបាច់ និងការអភិរក្សសត្វជាមួយនឹងការលើកកម្ពស់តម្លៃ ការធ្វើអាជីវកម្មធនធានប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការអប់រំពីមនសិកាថែរក្សាធម្មជាតិផងដែរ។

អញ្ជើញទៅទស្សនាមជ្ឈមណ្ឌលសុខាភិបាល Phu Quoc លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យទីក្រុងត្រូវបំពេញបានល្អនូវការថែទាំសុខភាពប្រជាជន ព្រមទាំងសង្កត់ធ្ងន់ថា ប្រសិនបើ Phu Quoc ចង់អភិវឌ្ឍន៍មជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិ ត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលល្អជាមុនសិន។

លោកនាយករដ្ឋមន្ត្រីក៏បានចុះពិនិត្យទីតាំងដែលគ្រោងទុកកសាងរោងចក្រកែច្នៃសំរាម Phu Quoc។ នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យមានការអំពាវនាវវិនិយោគលើការសាងសង់រោងចក្រកែច្នៃសំរាម កសាងទីក្រុងស្អាត បៃតង បំពេញតម្រូវការអភិវឌ្ឍន៍ទីក្រុងរយៈពេលវែង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

យោងតាមកម្មវិធី ថ្ងៃទី១ ខែឧសភានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ វៀត ណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឡេ មីញហ៊ឹង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា។

Top