• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្រកាន់ខ្ជាប់នូវគោលដៅរក្សាស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច និងគ្រប់គ្រងអតិផរណា

អញ្ជើញធ្វើសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន សង្កត់ធ្ងន់ថា ក្នុងខែវិច្ឆិកា ស្ថានភាពពិភពលោកបន្តប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគ ស្មាញ និងមិនអាចទាយទុកជាមុនបាន ជាមួយនឹងកត្តាហានិភ័យកាន់តែកើនឡើងៗ ដែលប៉ះពាល់យ៉ាងខ្លាំងលើទូទាំងពិភពលោក។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើសន្និដ្ឋាននៅកិច្ចប្រជុំ។ (រូបថត៖ VOV)  
  ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាចូលរួមកិច្ចប្រជុំ។ (រូបថត៖ VOV)  

នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាណូយ រដ្ឋាភិបាលបានបើកសម័យប្រជុំប្រចាំខែ វិច្ឆិកា ឆ្នាំ២០២២។

អញ្ជើញធ្វើសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន សង្កត់ធ្ងន់ថា ក្នុងខែវិច្ឆិកា ស្ថានភាពពិភពលោកបន្តប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគ ស្មាញ និងមិនអាចទាយទុកជាមុនបាន ជាមួយនឹងកត្តាហានិភ័យកាន់តែកើនឡើងៗ ដែលប៉ះពាល់យ៉ាងខ្លាំងលើទូទាំងពិភពលោក។ ការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងប្រទេសធំៗកាន់តែខ្លាំងឡើង។ អតិផរណាសកល ហក់ឡើងខ្ពស់។ នៅចំពោះមុខ ការវិវឌ្ឍន៍នោះ រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋានត្រូវតាមដាន និងវាយតម្លៃ ស្ថានភាពឱ្យបានត្រឹមត្រូវ ដាក់ចេញគោលដៅ និងដំណោះស្រាយសមស្រប។ រដ្ឋាភិបាលបានបង្កើតក្រុមការងារដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតឡើង ទាក់ទងនឹងទីផ្សារមូលធន អចលនទ្រព្យ ទីផ្សារភាគហ៊ុន មូលបត្របំណុលសាជីវកម្ម; កង្វះថ្នាំ ពេទ្យ ផលិតផលជីវសាស្រ្ត ប្រេងជាដើម។ អាស្រ័យហេតុនោះ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២២ សម្រេចបានលទ្ធផលជាមូលដ្ឋាននិងសំខាន់។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាឲ្យសមាជិករដ្ឋាភិបាល និង ប្រធានស្ថាប័ននានា ត្រូវតាមដាន ក្តាប់ជាប់ស្ថានការណ៍ ឆ្លើយតបឲ្យទាន់ពេលវេលា ដោយគោលនយោបាយជាក់លាក់ និងរៀបចំការអនុវត្តឲ្យមានប្រសិទ្ធភាព។ បណ្ដា ក្រសួង ស្ថាប័ន និងមូលដ្ឋានផ្តោតលើការដោះស្រាយការលំបាកសម្រាប់សហគ្រាស ទាក់ទងនឹងដើមទុន ការពង្រីកទីផ្សារ ពង្រីកផលិតកម្ម និងអាជីវកម្ម; ជំរុញ និងធានា ឲ្យទីផ្សារភាគហ៊ុន មូលបត្របំណុលសាជីវកម្ម អចលនទ្រព្យ និងធនាគារ ដំណើរការ ប្រកបដោយភាពបើកចំហ តម្លាភាព សុវត្ថិភាព និងនិរន្តរភាព; ធានាសិទ្ធិ និងផល ប្រយោជន៍ស្របច្បាប់ និងត្រឹមត្រូវរបស់ប្រជាជន អាជីវកម្ម និងមុខសញ្ញា ពាក់ព័ន្ធ ក្នុងគ្រប់កាលៈទេសៈ។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យបន្តប្រកាន់ខ្ជាប់នូវគោលដៅរក្សាយ៉ាងរឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើន ធានាតុល្យភាពសំខាន់ៗ នៃខឿនសេដ្ឋកិច្ច; រក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម; ជំរុញខ្លាំងកិច្ចការបរទេសនិងសមាហរណកម្ម ក៏ដូចជាធ្វើពិពិធកម្មទីផ្សារផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top