• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ បន្តពង្រឹងនិងពង្រីកប្រពៃណី “ការពារមាតុភូមិ ផ្ដល់សេចក្ដីសុខចម្រុងចម្រើនជូនប្រជាជន” របស់ព្រះពុទ្ធសាសនាវៀតណាម

នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh បានទទួលជួបគណៈប្រតិភូនៃសមាគមព្រះពុទ្ធសាសនាវៀតណាម។
នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh បានទទួលជួបគណៈប្រតិភូនៃសមាគមព្រះពុទ្ធសាសនាវៀតណាម។ (រូបថត៖ VOV)

ក្នុងជំនួបនេះ អបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតតំណាងព្រះពុទ្ធសាសនាទូទាំងប្រទេសលើកទី៩ អាណត្តិ ២០២២ - ២០២៧ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្ដែងគោលបំណងថា សមាគមព្រះពុទ្ធសាសនាវៀតណាម នឹងមានអាណត្តិថ្មីជាមួយនឹងជោគជ័យជាច្រើន; ប្រតិបត្តិការនិងអភិវឌ្ឍន៍តាមបាវចនា "វិន័យ-ទំនួលខុសត្រូវ-សាមគ្គី-អភិវឌ្ឍន៍"។ លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ ថ្នាក់ដឹកនាំសមាគមព្រះពុទ្ធសាសនាវៀតណាម នឹងយកចិត្តទុកដាក់ ដឹកនាំសមាគមព្រះពុទ្ធសាសនា ឲ្យបន្តចលនាព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទ ដើម្បីអនុវត្តន៍បានល្អនូវគោលជំហររបស់បក្ស គោលនយោបាយ និងច្បាប់របស់បក្ស; បន្តធ្វើជាអង្គការសាសនាឈានមុខគេក្នុងការកសាងផែនមហាសាមគ្គីជនជាតិទាំងមូល សាមគ្គីភាពសាសនា; បន្តពង្រឹង និងពង្រីកប្រពៃណី “ការពារមាតុភូមិ ផ្ដល់សេចក្ដីសុខចម្រុងចម្រើនជូនប្រជាជន” របស់ព្រះពុទ្ធសាសនាវៀតណាម។ ទន្ទឹមនឹងនោះ សមាគមព្រះពុទ្ធសាសនាវៀតណាមបន្តជំរុញ ការទូតរវាងប្រជាជន និងប្រជាជន អះអាងនូវស្មារតីសមាហរណកម្មនៃព្រះពុទ្ធសាសនា និងប្រជាជាតិវៀតណាម។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា សមាគមព្រះពុទ្ធសាសនាវៀតណាមនឹងបន្តពង្រីកតួនាទី និងបេសកកម្មដ៏សំខាន់របស់ខ្លួនក្នុងការពង្រឹងសាមគ្គីភាព; ពង្រីកតម្លៃដ៏ថ្លៃថ្នូរ; ខិតខំព្យាយាមធ្វើការងារល្អ; រួមដៃកសាងប្រទេសជាតិប្រកបដោយសុខសន្តិភាព ប្រជាជនមានជីវភាពសម្បូរធូរធារ ប្រកបដោយសេរីភាព និងសុភមង្គល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឈូងសមុទ្រ Ha Long និង Mu Cang Chai ស្ថិតក្នុងចំណោមគោលដៅចម្រុះពណ៌បំផុតរបស់ពិភពលោក

ឈូងសមុទ្រ Ha Long និង Mu Cang Chai ស្ថិតក្នុងចំណោមគោលដៅចម្រុះពណ៌បំផុតរបស់ពិភពលោក

Mu Cang Chai (ខេត្ត Yen Bai) ក្នុងរដូវស្រូវទុំ និងឈូងសមុទ្រ Ha Long (Quang Ninh) របស់វៀតណាម ត្រូវបានបោះឆ្នោតជ្រើសរើសជាគោលដៅទេសចរណ៍ចម្រុះពណ៌បំផុតនៅលើពិភពលោកក្នុងឆ្នាំ 2023 ដោយគេហទំព័រទេសចរណ៍ Condé Nast Traveler។

Top