• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ បន្តផ្ទៀងស្តាប់ ឆ្លើយតបនឹងបំណងប្រាថ្នាដ៏ត្រឹមត្រូវរបស់កម្មករនិងពលករ

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា បក្សនិងរដ្ឋបានកំណត់យ៉ាងខ្ជាប់ខ្ជួននូវទស្សនៈ ហើយបានចេញផ្សាយគោលជំហរ គោលនយោបាយនិងយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីបញ្ជាក់នូវតួនាទី និងឋានៈរបស់វណ្ណៈកម្មករ។
  លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ចែករំលែកជាមួយតំណាងកម្មករ ពលករនៅក្នុងជំនួបសន្ទនា។ (រូបថត៖ VGP)  

នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាដោយផ្ទាល់មុខនិងតាមប្រព័ន្ធអនឡាញជាមួយកម្មករនិងពលករចំនួនជាង ៤.៥០០ នាក់ នៅតាមខេត្តក្រុងទាំង៦៣។

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា បក្សនិងរដ្ឋបានកំណត់យ៉ាងខ្ជាប់ខ្ជួននូវទស្សនៈ ហើយបានចេញផ្សាយគោលជំហរ គោលនយោបាយនិងយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីបញ្ជាក់នូវតួនាទី និងឋានៈរបស់វណ្ណៈកម្មករ។

ក្នុងអំឡុងពេលកិច្ចសន្ទនានេះ លោកនាយករដ្ឋមន្ត្រីបានផ្ទៀងស្តាប់មតិជាច្រើនរបស់តំណាងកម្មករ ពលករ និងកម្មាភិបាលសហជីព; ព្រមទាំងផ្លាស់ប្តូរ ស្រាយបំភ្លឺបញ្ហាជាច្រើនដែលតំណាងកម្មករ ពលករបានលើកឡើង តាមនោះបន្តកែលម្អគោលនយោបាយសម្រាប់កម្មករ និងនិពលករ។

មុននឹងជួបសន្ទនាជាមួយកម្មករ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចុះទស្សនាលំនៅដ្ឋាន ហើយជូនអំណោយដល់កម្មករនៅតាមមណ្ឌលឧស្សាហកម្មលើភូមិសាស្ត្រខេត្ត Bac Giang។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា កម្មករទាំងអស់ បន្តសាមគ្គី ជួយឧបត្ថម្ភគ្នាទៅវិញទៅមក លើកកំពស់ជំនាញដោយឥតឈប់ឈរ កែលម្អប្រាក់ចំណូល លើកកំពស់ជីវភាពរស់នៅ។ លោកនាយករដ្ឋមន្ត្រីក៏បានចុះទស្សនាតំបន់លំនៅដ្ឋានសង្គមសម្រាប់កម្មករ ដែលសាងសង់ដោយក្រុមហ៊ុន Fuji នៅក្នុងមណ្ឌលឧស្សាហកម្ម Van Trung ស្រុក Viet Yen ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top