• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងបញ្ហាប្រឈមសកល

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា កត្តា សំខាន់ៗនិងមានលក្ខណៈសម្រេចកំណត់ ក្នុងទំនាក់ទំនងអន្តរជាតិ គឺទំនុកចិត្ត ភាព ស្មោះស្ម័គ្រ និងសាមគ្គីភាព។
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញថ្លែងសុន្ទរកថានៅសម័យប្រជុំពិភាក្សាទូទៅ ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៨។ (រូបថត៖ VNA)

កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) ក្នុងសម័យប្រជុំពិភាក្សាទូទៅ ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានថ្លែង សុន្ទរកថាដោយប្រធានបទ "រួមគ្នាកិច្ចខិតខំប្រឹងប្រែងពង្រឹងទំនុកចិត្ត បង្ហាញភាព ស្មោះស្ម័គ្រ ពង្រឹងសាមគ្គីភាព ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ឆ្លើយតប ប្រកបដោយប្រសិទ្ធភាពនឹងបញ្ហាប្រឈមចំពោះពិភពលោកទាំងមូល ប្រជាជនទាំង អស់ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព យកប្រជាជនជាមជ្ឈភាព ជាម្ចាស់កម្មវត្ថុ ជាគោលដៅ ជាកម្លាំងចលករ និងជាធនធាននៃការអភិវឌ្ឍ។ ក្នុងសុន្ទរកថា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា កត្តា សំខាន់ៗនិងមានលក្ខណៈសម្រេចកំណត់ ក្នុងទំនាក់ទំនងអន្តរជាតិ គឺទំនុកចិត្ត ភាពស្មោះស្ម័គ្រ និងសាមគ្គីភាព។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖

ខ្ញុំចាត់ទុកថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល ចាំបាច់ត្រូវមាន ដំណោះស្រាយជាសកលដែរ។ ទន្ទឹមនឹងនោះ បញ្ហាទាំងនេះប៉ះពាល់ដល់ប្រទេស ទាំងអស់ ដូច្នេះចាំបាច់ត្រូវមានវិធីអភិក្រមសម្រាប់ប្រជាជនទាំងអស់ គ្រប់ជ្រុងជ្រោយ និងបរិយាប័ន្ន។ យកភាពស្មោះស្ម័គ្រ ការពង្រឹងទំនុកចិត្តយុទ្ធសាស្រ្តជាបុព្វបទ ការ លើកកំពស់ការទទួលខុសត្រូវរបស់បណ្ដាប្រទេសជាមូលដ្ឋានគ្រឹះ។ ភាពស្មោះស្ម័គ្រ និងភាពជឿជាក់គួរតែត្រូវបានកសាង និងពង្រឹងតាមរយៈការសន្ទនាដោយស្មើភាព និងស្មោះត្រង់ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ដើម្បីផល ប្រយោជន៍រួម ឆ្ពោះទៅរកការដោះស្រាយការខ្វែងគំនិតគ្នា រារាំង និងទប់ស្កាត់ជម្លោះ។ ទំនួលខុសត្រូវគឺការគោរពតាមការសន្យាអន្តរជាតិ ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការ សហប្រជាជាតិ មិនប្រើប្រាស់កម្លាំង នយោបាយអំណាច និងឯកតោភាគីនិយម មិនបង្កឱ្យមានការបែកបាក់ ឬការបំបែកគ្នានោះឡើយ។ ក្នុងនោះ ប្រទេសធំៗដើរតួនាទី យ៉ាងសំខាន់ ត្រួសត្រាយផ្លូវក្នុងការពូនជ្រុំទំនុកចិត្ត រីកសាយភាយភាពស្មោះស្ម័គ្រ និងទំនួលខុសត្រូវ ព្រមទាំងត្រូវតែសន្យាយ៉ាងមុតមាំ និងជួយគាំទ្រយ៉ាងទូលំទូលាយ បន្ថែមទៀតសម្រាប់ការអភិវឌ្ឍសកលផងដែរ

លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមបន្តប្រកាន់ខ្ជាប់នូវគោលមាគ៌ា កិច្ចការបរទេសឯករាជ្យ ម្ចាស់ការ; ការធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្ម; ជាមិត្ត ល្អ ជាដៃគូដែលអាចទុកចិត្តបាននៃប្រទេសទាំងអស់ និងជាសមាជិកដ៏សកម្ម និងមាន ទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ; ចូលរួមចំណែកយ៉ាងខ្លាំងក្លា និងមានទំនួល ខុសត្រូវចំពោះអាទិភាពនានារបស់អង្គការសហប្រជាជាតិ។ វៀតណាមអះអាងនិង សន្យារក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពខាងអាកាសចរណ៍ និង នាវាចរណ៍នៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២; គោរពតាមគោលការណ៍នៃការ អត់ធ្មត់ ជៀសវាងសកម្មភាពឯកតោភាគី ដោះស្រាយជម្លោះ និងភាពខុសគ្នាដោយ សន្តិវិធី រួមទាំងដំណើរការការទូត និងផ្លូវច្បាប់ដោយយុត្តិធម៌៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top