• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ការអប់រំនិងបណ្តុះបណ្តាលគឺជាគោលនយោបាយជាតិកំពូល

លោកនាយករដ្ឋមន្រ្តីបានអញ្ជើញចុះសួរសុខទុក្ខស្ថានភាពគ្រួសារស្ថានភាពសិក្សា ការស្នាក់នៅរបស់សិស្សានុសិស្សនៃសាលាអន្តេវាសិកដ្ឋានជនជាតិចំណេះដឹងទូទៅ Dinh Hoa (ប្រភព៖ ក្រសួងអប់រំ)


នៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Thai Nguyen នាយករដ្ឋមន្រ្តី លោក Pham Minh Chinhបានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thai Nguyen និងបានចាក់ផ្សាយតាមអ៊ិនធឺណែតដល់ឃុំ សង្កាត់ ស្រុកជិត ២០០ ទូទាំងខេត្ត។

នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា ចាំបាច់ត្រូវបន្តសិក្សាពីគោលនយោបាយបន្ថែមទៀត សម្រាប់តំបន់ដាច់ស្រយាល តំបន់ព្រំដែន កោះសមុទ្រ និងជាពិសេស កុមារនៅតំបន់ជនជាតិភាគតិច ដើម្បីបំពេញតាមតម្រូវការការរៀនសូត្ររបស់ជនជាតិភាគតិចនិងធានាយុត្តិធម៌សង្គមក្នុងការអប់រំ។

“ក្នុងឱកាសឆ្នាំសិក្សាថ្មីខាងមុខនេះ ក្នុងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ខ្ញុំសូមផ្ញើជូនថ្នាក់ដឹកនាំរួមទាំងលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ នូវសេចក្តីជូនពរនិងមនោសញ្ជេតនាដ៏ស្និទ្ធស្នាលប្រកបដោយក្តីស្រឡាញ់។ ការអប់រំនិងបណ្តុះបណ្តាលគឺជាគោលនយោបាយជាតិកំពូល ជាបុព្វហេតុរបស់បក្ស រដ្ឋនិងប្រជាជនទាំងមូល ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអនុវត្តគោលនយោបាយសមភាព សាមគ្គីភាពគោរពនិងជួយគ្នាទៅវិញទៅមករវាងបណ្តាជនជាតិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្តល់អាទិភាពវិនិយោគលើការអភិវឌ្ឍវិស័យអប់រំនិងបណ្តុះបណ្តាលនៅតំបន់ ដែលមានការលំបាកពិសេសតំបន់ជនជាតិភាគតិច តំបន់ព្រំដែន តំបន់កោះសមុទ្រ តំបន់ដាច់ស្រយាល និងមុខសញ្ញាគោលនយោបាយ។ សាលាអន្តេវាសិកដ្ឋាន ជនជាតិចំណេះទូទៅមានគោលបំណងបណ្តុះបណ្តាលប្រភពកម្មាភិបាលនិងធនធានមនុស្សដើម្បីរួមចំណែកក្នុងបុព្វហេតុ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រឹងសន្តិសុខនិងការពារជាតិ នៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំនិយាយដោយឡែកនិងប្រទេសទាំងមូលនិយាយរួម។ ក្នុងរយៈពេលកន្លងមក សាលាអន្តេវាសិកដ្ឋានជនជាតិចំណេះទូទៅបានបង្ហាញពីចំណុចលេចធ្លោរបស់ខ្លួន នៅក្នុងប្រព័ន្ធអប់រំ ហើយនេះក៏ជាទិសដៅសង្គមនិយមនៅវៀតណាមផងដែរ”។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើដំបូន្មានរបស់លោកប្រធានហូជីមិញ៖ តើទឹកដីប្រទេសជាតិ អាចប្រែក្លាយទៅជាស្រស់ស្អាតឬអត់ តើប្រជាជាតិវៀតណាមអាចឈានទៅរកភាពសម្បូររុងរឿងដើម្បីប្រកួតប្រជែងជាមួយមហាអំណាចនៃទ្វីបទាំង ៥ បានដែរឬទេ? នេះគឺជាពឹងផ្អែកយ៉ាងធំចំពោះការសិក្សារៀនសូត្ររបស់សិស្សានុសិស្សទាំងអស់។ ហើយដំបូន្មានទាំងនេះ នឹងក្លាយជាត្រីវិស័យសម្រាប់សកម្មភាពទាំងអស់ ការប្តេជ្ញាចិត្តនិងការទទួលខុសត្រូវរបស់សិស្សានុសិស្ស និស្សិតម្នាក់ៗនិងជាទំនូលខុសត្រូវរបស់សង្គមទាំងមូលសម្រាប់អភិវឌ្ឍន៍ខឿនអប់រំវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឱកាសសហប្រតិបត្តិការ និងតភ្ជាប់អាជីវកម្មរវាងវៀតណាម និងកម្ពុជា

ឱកាសសហប្រតិបត្តិការ និងតភ្ជាប់អាជីវកម្មរវាងវៀតណាម និងកម្ពុជា

សន្និសីទនេះបានជួយសហគ្រាសនៃប្រទេសវៀតណាម និងកម្ពុជា សហការគ្នា ស្វែងរកឱកាសអាជីវកម្ម ជំរុញការនាំចេញទំនិញ ជួយសហគ្រាសធុនតូច និងមធ្យមនៃប្រទេសទាំងពីរ ជំនះពុះពារលើការលំបាកក្រោយជំងឺរាតត្បាតកូវីដ ១៩ និងអតិផរណាសេដ្ឋកិច្ចពិភពលោកផងដែរ។

Top