ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងសម័យប្រជុំលើកទី១៧ នៃក្រុមប្រឹក្សាមជ្ឈិមរៀបចំការប្រឡងប្រណាំងនិងពានរង្វាន់
ថ្លែងនៅក្នុងសម័យប្រជុំ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងអាណត្តិកន្លងមក ចលនាប្រឡងប្រណាំងស្នេហាជាតិបានក្លាយជាកម្លាំងដ៏ធំធេង ដែលជួយប្រទេសជាតិជំនះលើការលំបាក ជាពិសេសចលនាប្រទេសទាំងមូលរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩; ចលនាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម; ចលនាសាងសង់ផ្លូវគោកល្បឿនលឿនប្រវែង ៣០០០គីឡូម៉ែត្រ; ចលនាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សន្សំសំចៃ និងប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ; យុទ្ធនាការ ក្វាងទ្រុង ជួសជុលផ្ទះសម្រាប់ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់; ចលនាប្រឡងប្រណាំងសិក្សាពេញមួយជីវិត។ ល។
ក្នុងរយៈពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យផ្តោតលើទិសដៅសំខាន់ៗចំនួន ៩ សម្រាប់ចលនាប្រឡងប្រណាំង ដូចជា៖ ផ្តោតលើនវានុវត្តន៍ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពង្រឹងការពារជាតិ និងសន្តិសុខ វប្បធម៌ និងការកសាងប្រព័ន្ធនយោបាយដ៏រឹងមាំ... លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖
“ក្រោយពីមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិនិងមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស ខ្ញុំស្នើឱ្យយើងបំផុសចលនាប្រឡងប្រណាំងច្នៃប្រឌិត អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង។ នេះគឺជាសសរស្តម្ភចំនួនពីរសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ”៕







