ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនសេមីកុងឌុចទ័រ ASML (ហូឡង់) ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យ ASML ពន្លឿនការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍន៍សេមីកុងឌុចទ័រ នៅប្រទេសវៀតណាម; គាំទ្រនិងតភ្ជាប់សហគ្រាសវៀតណាមដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់ ASML។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ ASML គាំទ្រសហគ្រាសវៀតណាមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការផលិត ការស្រាវជ្រាវ ការធ្វើតេស្ត និងសេវាកម្មបច្ចេកទេសសេមីកុងឌុចទ័រ; ផ្តល់ការប្រឹក្សាយោបល់លើស្តង់ដារបច្ចេកវិទ្យា និងផ្ទេរបទពិសោធន៍គ្រប់គ្រងដើម្បីកសាងសមត្ថភាពផលិតកម្មក្នុងស្រុកជាបណ្ដើរៗ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា រដ្ឋាភិបាលវៀតណាមសន្យាថា នឹងរួមដំណើរនិងបង្កើតលក្ខខណ្ឌអំណោយផលជានិច្ចសម្រាប់សហគ្រាសបរទេស រួមទាំង ASML ដើម្បីវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយជោគជ័យក្នុងរយៈពេលវែងនៅ ប្រទេសវៀតណាម។
ដោយយល់ស្របនឹងមតិរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លោក Eduard Stiphout បានឲ្យដឹងថា ASML កំពុងស្រាវជ្រាវពីលទ្ធភាព ពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់នៅវៀតណាម; សហការគ្នាក្នុងការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍន៍; ពិចារណាលើលទ្ធភាពបង្កើតវត្តមានជាផ្លូវការ និងផ្គត់ផ្គង់ឧបករណ៍ដល់អតិថិជនសក្តានុពលនៅវៀតណាម តាមនោះអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី សេមីកុងឌុចទ័រ នៅវៀតណាម៕






