• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ អះអាងថា ការវិនិយោគសម្រាប់លំនៅដ្ឋានសង្គមគឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍ

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិម ស្តីពីគោលនយោបាយលំនៅដ្ឋាន និងទីផ្សារអចលនទ្រព្យ បានដឹកនាំកិច្ចប្រជុំលើកទី ៣ នៃគណៈកម្មាធិការដឹកនាំ។

លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ VNA)

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ បានលើកច្បាស់ថា ការអភិវឌ្ឍលំនៅដ្ឋាន គឺជាសសរស្តម្ភដ៏សំខាន់មួយនៃគោលនយោបាយសន្តិសុខសង្គម និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ បក្ស រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាល បាននិងកំពុងលុបបំបាត់ការលំបាកទាក់ទងនឹងស្ថាប័ន ច្បាប់ ប្រភពទុន មូលនិធិដីធ្លី ការកាត់បន្ថយនីតិវិធីរដ្ឋបាល កែលម្អការផ្គត់ផ្គង់លំនៅដ្ឋានសង្គម ជាពិសេសសម្រាប់ប្រជាជនដែលមានចំណូលទាប កម្មករ និងពលករ...។ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ការចាត់ទុកការវិនិយោគលើលំនៅដ្ឋានសង្គម ជាការវិនិយោគសម្រាប់ការអភិវឌ្ឍសង្គម និងប្រទេសជាតិ” គឺជាភារកិច្ចសំខាន់នៃដំណាក់កាល ២០២៥-២០៣០ ហើយក៏ជា “កម្លាំងជំរុញទ្វេ” ដើម្បីដោះស្រាយបញ្ហាសម្រាប់ប្រជាជន ធានាសន្តិសុខសង្គម លើកកម្ពស់កំណើន បង្កើតការងារសម្រាប់ប្រជាជន; អភិវឌ្ឍន៍ទីផ្សារអចលនទ្រព្យដែលមានតម្លាភាព និងមាននិរន្តរភាព។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

 

“មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នា។ នេះគឺជាគោលនយោបាយមនុស្សសាស្ត្រ។ គោលនយោបាយលំនៅដ្ឋាន និងអចលនទ្រព្យមានតម្លាភាព មាននិរន្តរភាព និងអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវតែចូលរួមចំណែក និងមានការទទួលខុសត្រូវ ដោយមានស្មារតីនៃរដ្ឋស្ថាបនា សហគ្រាសត្រួសត្រាយផ្លូវ ភាពជាដៃគូរវាងរដ្ឋ និងឯកជន ប្រទេសសម្បូររុងរឿង និងប្រជាជនដែលមានសុភមង្គល”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ។

យោងតាមការអនុវត្តគម្រោងយូនិតឃុនដូសង្គមចំនួន ១ លាន រហូតមកដល់ពេលនេះ ប្រទេសទាំងមូលមានគម្រោងចំនួន ៦៩៦ ដែលកំពុងត្រូវបានអនុវត្តជាមួយនឹងទំហំយូនិតឃុនដូជាង ៦៣៧.០០០ យូនិត ដែលសម្រេចបាន ៦០% នៃគោលដៅដែលបានដាក់ចេញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

អគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ទើបតែអនុវត្តយុទ្ធនាផ្សព្វផ្សាយថ្មីមួយដែលផ្តោតលើទីផ្សារសំខាន់ៗចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងតៃវ៉ាន់ (ចិន) ដោយមានគោលបំណងបង្កើនប្រាក់ចំណូល ៦.២% និងការកើនឡើង ៤.៣% នៃចំនួនភ្ញៀវទេសចរពីតំបន់អាស៊ានក្នុងឆ្នាំសារពើពន្ធ ២០២៧។

Top