• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី៖ យុទ្ធសាស្ត្រប្រេងនៅងីសឺនត្រូវតែអនុវត្តឈរលើស្មារតីជាបន្ទាន់

នៅរសៀលថ្ងៃទី២៩ ខែមីនានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញឈីញ បានអញ្ជើញជួបធ្វើការជាមួយក្រុមហ៊ុនចម្រាញ់ប្រេង និងប្រេងឥន្ធនៈងីសឺន និងអញ្ជើញត្រួតពិនិត្យការដ្ឋានសាងសង់ឃ្លាំងទុកបម្រុងប្រេងឥន្ធនៈជាយុទ្ធសាស្ត្រនៅងីសឺន។
លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងក្នុងជំនួបធ្វើការ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការសាងសង់ឃ្លាំងទុកបម្រុងប្រេងឥន្ធនៈជាយុទ្ធសាស្ត្រនៅងីសឺនត្រូវតែអនុវត្តឈរលើស្មារតីបន្ទាន់។

ក្នុងជំនួបធ្វើការ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ក្រុមហ៊ុនចម្រាញ់ប្រេងនិងប្រេងឥន្ធនៈងីសឺន   ដែលបានធានាប្រេងឆៅគ្រប់គ្រាន់ ដើម្បីធានាបាននូវប្រតិបត្តិការជាបន្តបន្ទាប់រហូតដល់ចុងខែឧសភា ឆ្នាំ ២០២៦ ក្នុងសមត្ថភាពល្អបំផុត។ នៅចំពោះមុខស្ថានភាពទីផ្សារកាន់តែលំបាកទាក់ទងនឹងការផ្គត់ផ្គង់ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនចម្រាញ់ប្រេង និងប្រេងឥន្ធនៈងីសឺន   ធានាការផ្គត់ផ្គង់ចំនួន៤០% ប្រេងឥន្ធនៈក្នុងស្រុក  ដោយផ្តល់អាទិភាពដល់ប្រេងកាតឯកទេស (Jet A1) សម្រាប់យន្តហោះ។

លោកនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងថា កំពុងមានកិច្ចខិតខំប្រឹងប្រែង ដើម្បីជំនះការលំបាក ក្នុងការដឹកជញ្ជូនប្រេងមកកាន់វៀតណាម តាម រយៈច្រកសមុទ្រហ័រមូស។ ដោយឈរលើស្មារតីនៃអធិបតេយ្យភាពរបស់វៀត ណាម និងបញ្ហាមនុស្សធម៌លោក នាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនចម្រាញ់ប្រេងនិងប្រេងឥន្ធនៈងីសឺន   ធានាប្រភពប្រេងសម្រាប់ប្រតិបត្តិការរបស់រោងចក្រ ក្នុងនោះមានប្រភពប្រេងពីសហព័ន្ធរុស្ស៊ី ដើម្បីជំនះដំណាក់កាលដ៏លំបាកនិងវិបត្តិ ព្រមទាំងធានាសន្តិសុខថាមពលសម្រាប់ វៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

យោងតាមកម្មវិធី ថ្ងៃទី១ ខែឧសភានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ វៀត ណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឡេ មីញហ៊ឹង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា។

Top