• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីការកសាងផ្លូវតភ្ជាប់អាកាសយានដ្ឋាន Gia Binh ជាមួយទីក្រុងហាណូយ

នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រសួងនិងតំបន់អំពីគម្រោងវិនិយោគ សាងសង់ព្រលានយន្តហោះ Gia Binh (មានទីតាំងនៅខេត្ត Bac Ninh) និងផ្លូវតភ្ជាប់អាកាសយានដ្ឋាន Gia Binh ជាមួយរដ្ឋធានីហាណូយ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិសន្និដ្ឋានក្នុងប្រជុំស្ដីពីវឌ្ឍនភាពនៃការអនុវត្តដំណាក់កាលទី១ និងស្រាវជ្រាវសម្រាប់ការអនុវត្តដំណាក់កាលទី២ នៃគម្រោងព្រលានយន្តហោះ Gia Binh (Bac Ninh) (រូបថត៖ VGP/Nhat Bac)

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ តំបន់ដែលមានថាមពលខ្លាំងក្លានិងប៉ូលកំណើននៅតំបន់ដីសណ្ដទន្លេក្រហម មានតែអាកាសយានដ្ឋានធំតែមួយប៉ុណ្ណោះនៅទីក្រុងហាណូយ គឺអាកាសយានដ្ឋាន Noi Bai ហើយឥឡូវកំពុងលើសចំណុះ។ ដូច្នេះ តម្រូវការគឺត្រូវមានអាកាសយានដ្ឋានប្រើប្រាស់ពីរ បម្រើទាំងសន្តិសុខជាតិ ការពារជាតិផង និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង សំដៅកាត់បន្ថយបន្ទុកលើអាកាសយានដ្ឋាន Noi Bai។ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ចាំបាច់ត្រូវរៀបចំផែនការអាកាស យានដ្ឋាន Gia Binh ឱ្យស្របតាមស្តង់ដារអន្តរជាតិកម្រិត 4E និងត្រូវអនុវត្តដំណាក់កាលទី ២ នៃគម្រោងអាកាសយានដ្ឋាន Gia Binh ឱ្យបានឆាប់រហ័ស ខណៈដែលដំណាក់កាលទី ១ កំពុងសាងសង់ ជៀសវាងការខ្ជះខ្ជាយពេលវេលា កម្លាំង និងធនធាន។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យស្រាវជ្រាវខ្សែផ្លូវ និងផែនការតភ្ជាប់អាកាសយានដ្ឋាន Gia Binh ជាមួយរដ្ឋធានីហាណូយ ដែលនឹងត្រូវបង្ហើយក្នុងរយៈពេល ២ ឆ្នាំយ៉ាងយូរបំផុត។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសាងសង់តំបន់ឡូហ្គីស្ទិចនៅអាកាសយានដ្ឋាន Gia Binh ក្នុងទិសដៅទំនើប ឆ្លាតវៃ អភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) បង្កើនប្រសិទ្ធភាពនៃមូលនិធិដីនៅសងខាងផ្លូវ និងធានាបាននូវបរិស្ថានបៃតង ស្រស់ស្អាត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ដំណើរទស្សនកិច្ចបញ្ជាក់ពីគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលឱ្យតម្លៃនិងមានបំណងចង់ជំរុញការអភិវឌ្ឍយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាពនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយម៉ុងហ្គោលី ឈានដល់កំពស់ថ្មីមួយប្រកបដោយចីរភាព។

Top