• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំថ្នាក់ជាតិ ដើម្បីពន្លឿនដំណើរការរៀបចំផែនការនិងកំណត់ទិសដៅផែនការមេថ្នាក់ជាតិ

ការងាររៀបចំផែនការត្រូវតែឈានទៅមុខមួយជំហាន ខិតទៅជិតតថភាពជាក់ស្តែង ដោយកំណត់ថាអាចធ្វើទៅបាន ហើយនាំយកមកនូវសក្តានុពល កម្លាំងពេញលេញរបស់តំបន់ទាំងមូល។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VGP)  

នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានធ្វើជាអធិបតីនៃកិច្ចប្រជុំថ្នាក់ជាតិតាមប្រព័ន្ធអនឡាញរបស់អចិន្ត្រៃយ៍រដ្ឋាភិបាល ជាមួយក្រសួង ស្ថាប័ន និងខេត្ត-ក្រុងចំនួន ៦៣ ស្តីពីការពន្លឿនដំណើរការរៀបចំផែនការនិងពិគ្រោះយោបល់លើទិសដៅនៃផែនការមេថ្នាក់ជាតិ ដំណាក់កាល ២០២១-២០២៣ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ នេះជាលើកទីពីរក្នុងរយៈពេលជិតមួយឆ្នាំដែលលោកនាយករដ្ឋមន្ត្រីបានធ្វើជាប្រធានកិច្ចប្រជុំថ្នាក់ជាតិស្តីពីការអនុវត្តច្បាប់រៀបចំផែនការមេ ដែលបង្ហាញពីតួនាទីនិងសារៈសំខាន់នៃការរៀបចំផែនការ ជាពិសេសផែនការមេថ្នាក់ជាតិ។

អញ្ជើញថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានគូសបញ្ជាក់ថា ការងាររៀបចំផែនការត្រូវតែឈានទៅមុខមួយជំហាន ខិតទៅជិតតថភាពជាក់ស្តែង ដោយកំណត់ថាអាចធ្វើទៅបាន ហើយនាំយកមកនូវសក្តានុពល កម្លាំងពេញលេញរបស់តំបន់ទាំងមូល  ក៏ដូចជាគុណសម្បត្តិប្រកួតប្រជែងរបស់ផ្នែកនីមួយៗ និងតំបន់នីមួយៗផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top