• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញចុះពិនិត្យតំបន់ស្រាវជ្រាវគម្រោងពង្វាតដីនៅសមុទ្រនិងគម្រោងកំពង់ផែ Lien Chieu

នាព្រឹកថ្ងៃទី១ ខែកញ្ញា ក្នុងកម្មវិធីការងារនៅទីក្រុង Da Nang នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចុះពីនិត្យលើសំណង់និងគម្រោងសំខាន់ៗមួយចំនួននៅទីក្រុង Da Nang ក្នុងនោះមានតំបន់ស្រាវជ្រាវពង្វាតដីនៅសមុទ្រសម្រាប់សាងសង់តំបន់ពាណិជ្ជកម្មសេរីនិងគម្រោងកំពង់ផែ Lien Chieu។
លោកនាយករដ្ឋមន្ត្រីអញ្ជើញចុះពិនិត្យតំបន់ស្រាវជ្រាវពង្វាតដីលើសមុទ្រ និងគម្រោងកំពង់ផែ Lien Chieu នៅទីក្រុង Da Nang (រូបថត៖ VNA)
 

អញ្ជើញចុះពីនិត្យនៅតំបន់គ្រោងនឹងពង្វាតដី   នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានឯកភាពលើគោលនយោបាយត្រូវពង្វាតដីនៅតំបន់សមុទ្រ  ដើម្បីបើកទូលាយលំហរអភិវឌ្ឍន៍ ប៉ុន្តែចាំបាច់ត្រូវសិក្សា និងគណនាដោយប្រុងប្រយ័ត្ននូវបញ្ហាវត្ថុធាតុដើមសម្រាប់ចាក់បំពេញដី; ផ្ទៃដីបន្ទាប់ពីការពង្វាតដី ត្រូវដំណើរការឱ្យបានត្រឹមត្រូវតាមលក្ខណៈ វិនិច្ឆ័យនៃតំបន់ពាណិជ្ជកម្មសេរី ហើយទីតាំងដ៏ស្រស់ស្អាតបំផុតសម្រាប់ផលិតកម្មអាជីវកម្ម។

បន្ទាប់មក លោកនាយករដ្ឋមន្ត្រីអញ្ជើញចុះពិនិត្យស្ថានភាពសាងសង់ ហេដ្ឋារចនាសម្ព័ន្ធចែករំលែកតំបន់កំពង់ផែ Lien Chieu និងផ្លូវឆ្នេរសមុទ្រតភ្ជាប់កំពង់ផែ Lien Chieu។ កំពង់ផែសមុទ្រ Lien Chieu គឺជាកំពង់ផែសមុទ្រទឹកជ្រៅមួយក្នុងចំណោមកំពង់ផែទឹកជ្រៅចំនួនបីក្នុងប្រទេសវៀតណាម ដែលត្រូវបានគ្រោងទុកជាកំពង់ផែពិសេសមួយដែលមានទំហំទទួលកប៉ាល់ទូទៅ ទំនិញច្រើនរហូតដល់ ១០០.០០០ តោន កប៉ាល់កុងតឺន័រដែលមានសមត្ថភាពផ្ទុកពី ៦.០០០ ទៅ ៨.០០០ TEU។

អញ្ជើញពិនិត្យស្ថានភាពជាក់ស្តែងនៅកន្លែងកើតហេតុ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលស្វាគមន៍ចំពោះវឌ្ឍនភាពនៃការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធរួមនៅតំបន់កំពង់ផែ Lien Chieu និងផ្លូវឆ្នេរសមុទ្រតភ្ជាប់កំពង់ផែ Lien Chieu; ស្នើឱ្យទីក្រុង Da Nang ក្រសួងពាក់ព័ន្ធ ធុរកិច្ច និងអ្នកវិនិយោគត្រូវមានការតាំងចិត្តថែមទៀត ខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាថែមទៀត រហ័សរហួនជាងនិងមានប្រសិទ្ធភាពជាងមុន ខិតខំបំពេញនូវហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់រួមគ្នានិងផ្លូវឆ្នេរសមុទ្រ តភ្ជាប់កំពង់ផែ Lien Chieu មុនថ្ងៃទី ៣០ ខែសីហារឆ្នាំ ២០២៥។

នាយករដ្ឋមន្ត្រីបានស្នើឲ្យទីក្រុង Da Nang ត្រូវផ្តោតធនធានសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំនេះ ព្រមទាំងតំបន់ពាណិជ្ជកម្មសេរី; បំពេញល្អការងារ តាំងទីលំនៅថ្មី ថែរក្សាទាំងខាងសម្ភារៈនិងខាងស្មារតីសម្រាប់ប្រជាជនរងផលប៉ះពាល់ដែលត្រូវផ្លាស់ទីលំនៅ និងធានាថា កន្លែងរស់នៅថ្មីប្រសើរជាង ឬស្មើនឹងកន្លែងរស់នៅចាស់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top