នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអបអរសាទរចំពោះសមិទ្ធផលលេចធ្លោរបស់សិស្សានុសិស្សនិងសាលារៀន ដោយសង្កត់ធ្ងន់ថា លទ្ធផលទាំងនេះរួមចំណែកលើកកម្ពស់ប្រពៃណីសង្វាតរៀនសូត្រ បញ្ជាក់ពីប្ញទ្ធានុភាព និងបញ្ញារបស់ប្រជាជនវៀតណាម ដោយបង្កើតការលើកទឹកចិត្ត និងការបំផុសគំនិតយ៉ាងខ្លាំងក្លានៅទូទាំងសង្គម។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងអប់រំនិងបណ្តុះបណ្តាល បង្កើតគម្រោងមួយដើម្បីស្វែងរកនិងបំប៉ន់អ្នកមានទេពកោសល្យវ័យក្មេងវៀតណាម រួមទាំងការស្រាវជ្រាវលើដំណោះស្រាយដើម្បីស្វែងរក ជ្រើសរើស បណ្តុះបណ្តាល ថែទាំ ប្រើប្រាស់ និងលើកទឹកចិត្តដល់អ្នកមានទេពកោសល្យវ័យក្មេង ហើយដាក់ជូននាយករដ្ឋមន្ត្រីនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦៖ “បង្កើតយន្តការនិងគោលនយោបាយទម្លុះទម្លាយ ផ្តល់អនុគ្រោះ ឧបត្ថម្ភ ថ្លៃសិក្សា និងផ្តល់អាហារូបករណ៍សម្រាប់សិស្សដែលមានទេពកោសល្យ; សាកល្បងគំរូសិក្សាផ្លោះថ្នាក់ រួមជាមួយនឹងយន្តការបណ្តុះបណ្តាលសញ្ញាបត្រពីរទន្ទឹមគ្នា។ ផ្តោតលើការអភិវឌ្ឍស្ថាប័នអប់រំថ្នាក់វិទ្យាល័យនិងសាកលវិទ្យាល័យដែលមានប្រៀបខ្លាំង ដើម្បីក្លាយជាស្នូលនៃបណ្តាញបណ្តុះបណ្តាលឆ្នើម និងទេពកោសល្យនៅក្នុងមុខវិជ្ជាសំខាន់ៗ និងវិស័យបច្ចេកវិទ្យាអាទិភាពដូចជា៖ បញ្ញាសិប្បនិម្មិត ស៊ីមីកុងដុកទ័រ សម្ភារៈថ្មី ជីវបច្ចេកវិទ្យា...”។
នៅឆ្នាំ ២០២៥ វៀតណាមមានសិស្សចំនួន ៧ក្រុម ចូលរួមក្នុងការប្រឡងអន្តរជាតិ ហើយជាលើកដំបូង ក្រុមសិស្សវៀតណាមឈ្នះរង្វាន់លេខពីរចំនួន ២ និងរង្វាន់លេខបីចំនួន ១ នៅការប្រឡងវិទ្យាសាស្ត្រនិងបច្ចេកទេសអន្តរជាតិនៅសហរដ្ឋអាមេរិក។ នេះគឺជាសមិទ្ធផលខ្ពស់បំផុតចាប់តាំងពីវៀតណាម ចាប់ផ្តើមចូលរួមក្នុងការប្រឡងវិទ្យាសាស្ត្រនិងបច្ចេកទេសអន្តរជាតិក្នុងឆ្នាំ ២០១៣ មក៕








