• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh លើកបញ្ហាចំនួន ៥ សម្រាប់ផលិតផលផ្លែឈើ OCOP អភិវឌ្ឍន៍ប្រកបដោយចីរភាព

បន្តដំណើរទស្សនកិច្ចនៅខេត្ត Son La នាយប់ថ្ងៃទី ២៨ ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកមហោស្រពផ្លែឈើ និងផលិតផល OCOP វៀតណាមឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅទីក្រុង Son La។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកមហោស្រពផ្លែឈើ និងផលិតផល OCOP វៀតណាមឆ្នាំ ២០២២  

នេះគឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យដ៏សំខាន់ បង្កើតលក្ខខណ្ឌសម្រាប់ខេត្ត Son La និងខេត្ត ក្រុងនានាទូទាំងប្រទេសជួបប្រាស្រ័យ ផ្លាស់ប្តូរ និងផ្សព្វផ្សាយសក្តានុពល និងកាលានុវត្តភាពជំរុញពាណិជ្ជកម្ម តភ្ជាប់ទីផ្សារប្រើប្រាស់ផ្លែឈើ និងផលិតផល OCOP ទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស រួមចំណែកក្នុងការស្ដារឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្រោយជំងឺរាតត្បាតកូវីដ-១៩។

អញ្ជើញថ្លែងមតិក្នុងពិធីបើក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកឡើងនូវបញ្ហាចំនួន ៥ ដែលផ្នែកកម្មកសិកម្មត្រូវផ្តោតការយកចិត្តទុកដាក់ សម្រាប់ផលិតផលផ្លែឈើ OCOP អភិវឌ្ឍន៍ប្រកបដោយចីរភាពគឺ៖ កសាងពាណិជ្ជសញ្ញា; រៀបចំផែនការនិងអភិវឌ្ឍន៍ប្រភពវត្ថុធាតុដើម; អភិវឌ្ឍកសិកម្មសរីរាង្គ; ប្រើប្រាស់បច្ចេកវិជ្ជាខ្ពស់ ឧស្សាហកម្មកែច្នៃ បច្ចេកវិជ្ជាថែរក្សាក្រោយការប្រមូលផល; ជួយឧបត្ថម្ភទុន ការធ្វើពិពិធកម្មប្រភពធនធាន ការវិនិយោគតាមរយៈសង្គមភាវូបនីយកម្ម សហប្រតិបត្តិការរដ្ឋ និងឯកជន; អភិវឌ្ឍន៍ និងពង្រីកទីផ្សារ ជំរុញការចូលរួមយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេស និងអន្តរជាតិ៖ “ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយប្រសិទ្ធភាព និងបង្កើនតម្លៃនោះ វិស័យកសិកម្មនិយាយរួម និងខេត្ត Son La និយាយដោយឡែកចាំបាច់ត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីកសិកម្ម ប្រព័ន្ធអេកូឡូស៊ីផ្លែឈើ កសាងសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំក្នុងវិស័យកសិកម្ម រួមចំណែកការពារបរិស្ថាន កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ លើកទឹកចិត្តដល់ការចាប់ផ្តើមអាជីវកម្ម ផ្លាស់ប្តូរថ្មី ច្នៃប្រឌិត និងជំរុញខ្លាំងការផ្លាស់ប្ដូរឌីជីថលក្នុងវិស័យកសិកម្ម ធ្វើពិពិធកម្មទីផ្សារនាំចេញ។ នេះគឺជា ទិសដៅយុទ្ធសាស្ត្រសមស្របដើម្បីលើកកម្ពស់សក្តានុពល គុណសម្បត្តិ ឱកាសលេចធ្លោ និងគុណសម្បត្តិប្រកួតប្រជែងដោយឡែករបស់ខេត្ត Son La និងតំបន់ភាគពាយ័ព្យផងដែរ”។

សូមបញ្ជាក់ដែរថាមហោស្រពផ្លែឈើ និងផលិតផលវៀតណាម OCOP ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ឧសភា ដោយមានស្តងទំនិញជាង ៤៦៥ របស់អង្គការ សហគ្រាស  និងសហករណ៍មកពីខេត្ត ក្រុងទាំង ៦៣ នៅទូទាំងប្រទេសផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចនៅហុងគ្រី

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចនៅហុងគ្រី

ហុងគ្រីគឺជាដៃគូគ្រប់ជ្រុងជ្រោយដើមដំបូងរបស់វៀតណាមនៅតំបន់ភូមិភាគកណ្ដាលអឺរ៉ុបខាងកើត។

Top