• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីដឹកនាំកិច្ចប្រជុំវាយតម្លៃពីស្ថានភាព និងដោះស្រាយការលំបាកសម្រាប់ទីផ្សារអចលនទ្រព្យ

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វិស័យអចលនទ្រព្យគឺជាសសរស្តម្ភមួយនៃខឿនសេដ្ឋកិច្ច។ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានបញ្ជាណែនាំយ៉ាងដិតដល់ ហើយរួមដំណើរជាមួយមូលដ្ឋាន និងសហគ្រាស ដើម្បីដោះស្រាយការលំបាកសម្រាប់ទីផ្សារអចលនទ្រព្យ។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh តម្រូវឲ្យបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាន អនុវត្តន៍យ៉ាងប្រញាប់ប្រញាល់នូវភារកិច្ច និងដំណោះស្រាយ ជំរុញការអភិវឌ្ឍទីផ្សារអចលនទ្រព្យប្រកបដោយសុវត្ថិភាព ភាពស្អាតស្អំ និងចីរភាព។ (រូបថត៖ VGP)

នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអនឡាញវាយតម្លៃពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៣ របស់រដ្ឋាភិបាល និងស្នើដំណោះស្រាយចំពោះការលំបាក និងឧបសគ្គនៃទីផ្សារអចលនទ្រព្យ។

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វិស័យអចលនទ្រព្យគឺជាសសរស្តម្ភមួយនៃខឿនសេដ្ឋកិច្ច។ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានបញ្ជាណែនាំយ៉ាងដិតដល់ ហើយរួមដំណើរជាមួយមូលដ្ឋាន និងសហគ្រាស ដើម្បីដោះស្រាយការលំបាកសម្រាប់ទីផ្សារអចលនទ្រព្យ។ លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាន អនុវត្តន៍យ៉ាងប្រញាប់ប្រញាល់នូវភារកិច្ច និងដំណោះស្រាយ ជំរុញការអភិវឌ្ឍទីផ្សារអចលនទ្រព្យប្រកបដោយសុវត្ថិភាព ភាពស្អាតស្អំ និងចីរភាព; ជំរុញការអភិវឌ្ឍលំនៅដ្ឋានសង្គម បើកការចំណាយទុន
វិនិយោគសាធារណៈ និងកម្ចីអនុគ្រោះ ដើម្បីបង្កើតកម្លាំងចលករ ជំរុញសកម្មភាពផលិតកម្ម និង អាជីវកម្ម។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យក្រសួងសំណង់បន្តស្រាវជ្រាវ និងបំពេញឯកសារស្តីពីការកសាងច្បាប់លំនៅឋាន (ធ្វើវិសោធនកម្ម) ច្បាប់អាជីវកម្មអចលនវត្ថុ (ធ្វើវិសោធនកម្ម) ដើម្បីរាយការណ៍ជូនរដ្ឋាភិបាល និងដាក់ជូនរដ្ឋសភាដើម្បី ពិចារណា និងអនុម័តនៅក្នុងកិច្ចប្រជុំលើកទី៦នាខែតុលាខាងមុខ។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យធនាគាររដ្ឋវៀតណាមបន្តពិនិត្យឡើងវិញនូវការផ្តល់កម្ចីឥណទានដល់សហគ្រាសអចលនទ្រព្យ; មានដំណោះស្រាយសមស្រប និងមានប្រសិទ្ធភាពសម្រាប់សហគ្រាស គម្រោងអចលនទ្រព្យ និងអ្នកទិញផ្ទះដើម្បីទទួលបានដើមទុនឥណទានបានយ៉ាងងាយស្រួល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

សម័យប្រជុំលើកទី ៥៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែមករា នៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញថ្លែងមតិបើកសម័យប្រជុំ និងរួមជាមួយអនុប្រធានរដ្ឋសភាបានប្តូរវេនគ្នា ធ្វើជាអធិបតីក្នុងរបៀបវារៈនៃសម័យប្រជុំ។

Top