• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយសហគ្រាសរដ្ឋគំរូទូទាំងប្រទេស

នាព្រឹកថ្ងៃទី៣ ខែមីនា នៅទីក្រុងហាណូយ អចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម បានរៀបចំជំនួបសំណេះសំណាលដើមនិទាឃរដូវ ជាមួយសហគ្រាសរដ្ឋគំរូទូទាំងប្រទេស។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai និង លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang អញ្ជើញជាសហប្រធានព្រឹត្តិការណ៍នេះ។

ថ្លែងមតិនៅព្រឹត្តិការណ៍ លោកនាយករដ្ឋមន្ត្រីបានសម្ដែងបំណងចង់ឲ្យសហគ្រាសរដ្ឋចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងការអនុវត្តរបកគំហើញយុទ្ធសាស្ត្រទាំង ៣ ទាក់ទងនឹងការកែលម្អស្ថាប័ន ការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ជាពិសេស បណ្ដាក្រសួង ស្ថាប័ន និងសហគ្រាស ស្រាវជ្រាវ និងអនុវត្តន៍ការរៀបចំរចនាសម្ព័ន្ធឡើងវិញខាងអភិបាលកិច្ច ហិរញ្ញវត្ថុ ធាតុចូល និងខ្សែសង្វាក់ផ្គត់ផ្គង់ អភិវឌ្ឍន៍សហគ្រាសរដ្ឋឲ្យពិតជាសមាសភាគសេដ្ឋកិច្ចដ៏ឈានមុខគេនៃខឿនសេដ្ឋកិច្ច។

ប្រមុខរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា សហគ្រាសរដ្ឋត្រូវសកម្មវិនិយោគ អភិវឌ្ឍន៍ផលិតកម្ម និងអាជីវកម្ម។ ចាំបាច់ត្រូវកែលម្អកម្លាំងចលករចាស់ៗ ដូចជា ការប្រើប្រាស់ ការវិនិយោគ ការនាំចេញ ព្រមទាំងដើរតួនាទីនាំមុនិងបង្កើតកម្លាំងចលករលើវិស័យថ្មីៗ ដូចជា៖ ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចំណេះដឹង សេដ្ឋកិច្ចចែករំលែក...។

យោងតាមក្រសួងផែនការ និងវិនិយោគ គិតត្រឹមដំណាច់ឆ្នាំមុន វៀតណាមមានសហគ្រាសរដ្ឋជាង ៦៧០ អង្គភាព មានវត្តមានក្នុងវិស័យនិងផ្នែកជាច្រើន ដោយមានតួនាទីសំខាន់ៗនៃខឿនសេដ្ឋកិច្ច៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន

នៅវេលាម៉ោង ១០:០០ ព្រឹកថ្ងៃទី ១៤ ខែមេសា (ម៉ោងក្នុងស្រុក) យន្តហោះពិសេសដែលដឹកអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង។

Top