• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើសពីគោលដៅដែលបានដាក់ចេញ កីឡាវៀតណាមរក្សាចំណាត់ថ្នាក់កំពូលលេខ ៤ អាស៊ី ក្នុងព្រឹត្តិការណ៍កីឡាឆ្នេរអាស៊ីឆ្នាំ ២០២៦

ព្រឹត្តិការណ៍កីឡាឆ្នេរអាស៊ីឆ្នាំ ២០២៦ បានបិទនាថ្ងៃទី ៣០ ខែមេសា នៅទីក្រុងសាន់យ៉ា (ខេត្តហៃណាន ប្រទេសចិន) បន្ទាប់ពីការប្រកួតជាងមួយសប្តាហ៍ (ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣០ ខែមេសា)។

គណៈប្រតិភូកីឡាវៀតណាមបានបញ្ចប់ដំណើររបស់ខ្លួននៅក្នុងព្រឹត្តិការណ៍កីឡានេះ ក្នុងចំណាត់ថ្នាក់លេខ ៤ ជារួម ដោយឈ្នះមេដាយសរុបចំនួន ១៣ គ្រឿង (មេដាយមាស ៣ គ្រឿង មេដាប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ៥ គ្រឿង)។ ក្នុងចំណោមនោះ មេដាយមាស ៣ បានមកពីព្រឹត្តិការណ៍បាល់ទះឆ្នេរនារី និងអត្តពលកម្មឆ្នេរ។ ជាមួយនឹងសមិទ្ធផលនេះ គណៈប្រតិភូកីឡាវៀតណាមបានលើសគោលដៅដែលបានកំណត់មុនពេលចេញដំណើរ ដោយបង្ហាញពីវឌ្ឍនភាពច្បាស់លាស់ក្នុងកីឡាឆ្នេរ។

នៅចុងបញ្ចប់នៃការប្រកួត ប្រទេសម្ចាស់ផ្ទះចិនបានជាប់ចំណាត់ថ្នាក់លេខ ១ បន្ទាប់មកគឺប្រទេសថៃ និងអ៊ីរ៉ង់។ យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ការប្រកួតកីឡាលើកក្រោយនឹងប្រព្រឹត្តទៅនៅទីក្រុងសេប៊ូ (ហ្វីលីពីន) នៅខែមីនា ឆ្នាំ២០២៨៕

តាម​ vovworld.vn/km-KH

វៀតណាមនិងសហព័ន្ធរុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការលើច្បាប់យោធា និងការពារជាតិ

វៀតណាមនិងសហព័ន្ធរុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការលើច្បាប់យោធា និងការពារជាតិ

នា​រសៀលថ្ងៃទី១២ ខែឧសភា នៅទីករុងហាណូយ បាន​ប្រព្រឹត្តទៅកិច្ចសន្ទនា រវាងនាយកដ្ឋានច្បាប់នៃក្រសួងការពារ​ប្រទេស ជាមួយ​នាយកដ្ឋានច្បាប់នៃក្រសួងការពារជាតិ​សហព័ន្ធ​រុស្ស៊ី។

Top