• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកទឹកចិត្តការរួមបញ្ចូលបណ្ដាអង្គភាពរដ្ឋបាលថ្នាក់ស្រុកឃុំ

 នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ នៅរដ្ឋធានីហាណូយ គណៈ​កម្មការ​ច្បាប់​នៃរដ្ឋសភា​បានរៀប​ចំកិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​២៥ ដើម្បីផ្ទៀងស្ដាប់និងពិនិត្យលើរបាយការណ៍និងគម្រោង​ការ របស់រដ្ឋាភិបាលស្ដីពីការរៀប​ចំ បង្កើត​អង្គភាព​រដ្ឋ​​បាលថ្នាក់ឃុំ ស្រុកនៃខេត្ត ក្រុងមួយចំនួនក្រោមឱវាទមជ្ឈឹម។ 
 
តំណាង​មួយ ចំនួនបានស្នើអោយត្រូវការយកចិត្តទុកដាក់ដល់ដំណើរការរួមបញ្ចូល កែ តម្រូវ​បណ្ដា​អង្គភាព​រដ្ឋបាល​នៅជនបទទៅក្នុងអង្គភាពរដ្ឋបាលថ្នាក់ទីក្រុង នៅពេលដែល​ចំនួន​ប្រជាជន​និង​ផ្ទៃដីនៃ​អង្គភាព​រដ្ឋបាល​ថ្នាក់​ទីក្រុងនោះអាចកើនឡើង ប៉ុន្តែបទដ្ឋានស្ដីពីគុណភាពទីក្រុងត្រូវធ្លាក់ចុះ។ ព្រមទាំងបង្កើន ការគ្រប់គ្រង​ដីធ្លីនៅអង្គភាពរដ្ឋបាលនានាដែលត្រូវបានរួមបញ្ចូលឬលើក កម្រិតឡើងថ្នាក់ទីក្រុងផងដែរ។
 
ថ្លែងនៅកិច្ច​ប្រជុំនេះ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានសង្កត់ធ្ងន់ថា បញ្ហាសំខាន់​នៅពេល​រួមបញ្ចូលបណ្ដាអង្គភាពរដ្ឋ បាលថ្នាក់ស្រុក ឃុំនោះ គឺត្រូវធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ជីវភាព រស់នៅនិង​ការធ្វើផលិតកម្មរបស់ប្រជាជន ក៏ដូចជាសាមគ្គីភាពក្នុងប្រជាជន ជៀសវាងសភាពការណ៍​ខ្ជះខ្ជាយ​និង​បាត់​បង់ទ្រព្យសម្បត្តិ។ លោកបានថ្លែងថា៖
 
“ការងារ​នេះពិតជាស្មុគស្មាញណាស់។ ដើម្បីសម្រេចបានយ៉ាងល្អ ១០០% គឺមិនអាចធ្វើបានទេ ជាពិសេស​គឺការ​រៀប​ចំក្បាល​ម៉ាស៊ីនទាក់ទិន ដល់មនុស្សរាប់ពាន់នាក់ មិនដែលមានផ្នែកល្អតែប៉ុណ្ណោះទេ។ ប៉ុន្តែ យើង ត្រូវធ្វើ​បណ្ដើរ​ ដកបទពិសោធន៍បណ្ដើរ ដើម្បីពង្រឹង កែលំអនិងសុក្រិត អោយកាន់តែ​ប្រសើរឡើង​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ”​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top