• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកតម្កើងអ្នកនិពន្ធ វណ្ណកម្មសារព័ត៍មាននិងសៀវភៅក្នុងវិស័យព័ត៌មានកិច្ចការបរទេស

នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការឃោសនានិងអប់រំមជ្ឈិម គណៈកម្មការបញ្ជាណែនាំកិច្ចការព័ត៌មានកិច្ចការបរទេសមជ្ឈិមសហការជាមួយកាសែត Nhan Dan បានប្រារព្ធពិធីប្រគល់រង្វាន់ជាតិទាំង មូលស្តីពីព័ត៌មានកិច្ចការបរទេសឆ្នាំ២០១៧(វណ្ណកម្មសារព័ត៌មាននិសៀវភៅ) សំដៅកត់សម្គាល់និងលើកតម្កើងនូវអ្នកនិពន្ធនិងវណ្ណកម្មាសារព័ត៌មានឆ្នើមផ្នែកព័ត៌មានកិច្ចការបរទេស។

ពិធីប្រគល់រង្វាន់អំពីសារព័ត៌មានកិច្ចការបរទេស

អញ្ជើញចូលរួមពិធីនេះមានវត្តមានឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh  និងប្រធានគណៈកម្មាធិការ ឃោសនានិងអប់រំមជ្ឈិម លោក Vo Van Thuong។ ក្រោយរយៈពេលមួយ នៃការបំផុសកម្មវិធីកន្លងមកគណៈកម្មការរៀបចំកម្មវិធីបានទទួលបាននូវវណ្ណកម្មចំនួន ៩៧០ ជាភាសាបរទេសទាំង ១៥ កើនឡើង ៨,៦% បើប្រៀបនឹងឆ្នាំ២០១៦ ហើយគណៈកម្មការរៀបចំកម្មវិធីបានជ្រើសរើសបានវណ្ណកម្មចំនួន ៦៧ ដើម្បីជូនរង្វាន់បែងចែកជារង្វាន់ លេខ១ លេខ២ លេខ៣ និងរង្វាន់លើកទឹកចិត្តផងដែរ។   អញ្ជើញថ្លែងមតិក្នុង ពីធីនេះ លោក Pham Binh Minh  បានបញ្ជាក់ច្បាស់ថា៖

“តាំងពីឆ្នាំ២០១៤ដល់បច្ចុប្បន្ននេះ រង្វាន់ទូទាំងប្រទេសស្តីពីព័ត៌មានកិច្ចការបរទេសបានអះអាងអំពីតម្លៃនិងកិត្យានុភាពដ៏ធំហើយ។ ក្រោយរយៈពេល៣ឆ្នាំ កន្លងទៅចំនួនវណ្ណកម្មបានកើនឡើងទ្វេដង ចំនួនវណ្ណកម្មដែលចូលរួមឡើងដល់ ៩៧០ ចំនួនភាសាបរទេសបានកើនឡើង ១,៥ ដង ដោយភាសាបរទេសផ្សេងៗពីគ្នាឡើងដល់ ១៥ ដោយមានគុណភាពដ៏ល្អប្រសើរផងដែរ។ ក្នុងរយៈពេលកន្លងទៅ សារព័ត៌មានកិច្ចការបរទេសនិយាយរួមនិងរង្វាន់នេះនិយាយដោយឡែកទទួលបាននូវលទ្ធផលដ៏ជោគជ័យក្នុងការផ្សព្វផ្សាយព័ត៌មាន និងឃោសនាអំ​ពី​គោលមាគ៌ា កិច្ចការបរទេសរបស់បក្សនិងរដ្ឋ ហើយក៏មានការក្តាប់ភ្ជាប់នូវសកម្មភាព និងព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេសជាតិ រួមចំណែកជម្រុញទំនាក់ទំនងមិត្តភាពរវាងវៀតណាមជាមួយដៃគូនានា ក៏ដូចជាផ្សព្វផ្សាយរូបភាពនិងសក្តានុភាពប្រទេសទាក់ទាញប្រភពកម្លាំងពីខាងក្រៅដើម្បីបម្រើឲ្យការអភិវឌ្ឍប្រទេសជាតិ​ ហើយការពារឧត្តមផលប្រយោន៍ប្រទេស រក្សាខ្ជាប់នូវឯករាជ្យភាព អធិប្បតេយ្យភាព និងបុរណភាព ដែនដី ”។

គូរបញ្ជាក់ដែរថា ឆ្នាំ២០១៧ រង្វាន់ទូទាំងប្រទេសស្តីពីព័ត៌មានកិច្ចការបរទេសត្រូវបានរៀបចំឡើងលើកទី៤ ក្នុងនោះវិទ្យុសម្លែងវៀតណាមទទួលបានរង្វាន់លេខ២ចំនួន ៣ លេខ៣ចំនួន២ និងរង្វាន់លើកទឹកចិត្តចំនួន ២៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បើកដំណើរការប្រព័ន្ធទូទាត់ QR ឆ្លងដែន​វៀតណាម-កម្ពុជា

បើកដំណើរការប្រព័ន្ធទូទាត់ QR ឆ្លងដែន​វៀតណាម-កម្ពុជា

ជាមួយនឹងគម្រោងនេះ ភ្ញៀវទេសចរណ៍កម្ពុជានឹងអាចទូទាត់នៅប្រទេសវៀតណាមជាមួយប្រាក់រៀល តាមរយៈលេខកូដ QR របស់វៀតណាម ខណៈដែលអតិថិជនវៀតណាមអាចទូទាត់នៅកម្ពុជា ជាមួយនឹងរូបិយប័ណ្ណវៀតណាមផងដែរ។

Top