• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកតម្កើងជនមានកិត្យានុភាពឆ្នើមនៅតំបន់ព្រំដែន និងកោះសមុទ្រ

ប្រិតិភូប្រមាណ ២០០ នាក់ដែលត្រូវបានលើកតម្កើងក្នុងកម្មវិធីនេះគឺសុទ្ធតែជាជនមានកិត្យានុភាពឆ្នើម ជាស្ពានរវាងអាជ្ញាធរជាមួយប្រជាជន ជាកម្លាំងស្នូលក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ព្រមទាំងជា "ទីបង្អែក" ខាងស្មារតីដ៏រឹងមាំរបស់ភូមិស្រុក និងតំបន់នានា។
កម្មវិធី “ទីបង្អែករបស់ភូមិស្រុក” លើកទី ២ ឆ្នាំ ២០២៤ (រូបថត៖ VNA)

នាយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ទស្សនាវដ្ដីកុម្មុយនិស្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានសហការរៀបចំកម្មវិធី ទីបង្អែករបស់ភូមិស្រុក លើកទី ២ ឆ្នាំ ២០២៤។ ប្រិតិភូប្រមាណ ២០០ នាក់ដែលត្រូវបានលើកតម្កើងក្នុងកម្មវិធីនេះគឺសុទ្ធតែជាជនមានកិត្យានុភាពឆ្នើម ជាស្ពានរវាងអាជ្ញាធរជាមួយប្រជាជន ជាកម្លាំងស្នូលក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ព្រមទាំងជា "ទីបង្អែក" ខាងស្មារតីដ៏រឹងមាំរបស់ភូមិស្រុក និងតំបន់នានា។

អញ្ជើញថ្លែងក្នុងកម្មវិធី លោកនាយឧត្តមសេនីយ៍ Luong Cuong សមាជិកបអចិន្ត្រៃយ៍នៃគណៈលេខាបានសង្កត់ធ្ងន់ថា៖ ជនមានកិត្យានុភាពក្នុងចំណោមជនរួមជាតិភាគតិចគឺជាបុគ្គលឆ្នើមអំពីបុគ្គលិកលក្ខណៈ ហើយមានការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីក្នុងស្រុក ព្រមទាំងត្រូវបានសហគមន៍គោរពរាប់អាន និងលើកតម្កើង។

លោកនាយឧត្តមសេនីយ៍បានអះអាងថា៖ បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់ការងារចលនានិងពង្រីកតួនាទីរបស់មនុស្សមានកិត្យានុភាពក្នុងការកសាងផែនមហាសាមគ្គីជាតិទាំងមូល។

លោកនាយឧត្តមសេនីយ៍ Luong Cuong បានស្នើឲ្យព្រឹទ្ធាចា្យភូមិ មេភូមិ មេត្រកូល អ្នកមុខអ្នកការ និងជនមានកិត្យានុភាពបន្តពង្រីកតួនាទី ការទទួលខុសត្រូវជាគំរូ ដើម្បីគ្រួសារ វង់ត្រកូល ភូមិស្រុក និងសហគមន៍សិក្សារៀនសូត្រ និងធ្វើតាម។ លោកមានគោលបំណងថា បងប្អូនប្រជាជនជឿទុកចិត្តទាំងស្រុងលើការដឹកនាំរបស់បក្ស និងរដ្ឋ ហើយពិតជា ទីបង្អែករបស់ភូមិស្រុក

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

នាថ្ងៃទី ៦ ខែធ្នូ គណៈប្រតិភូនៃមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ខេត្តអានយ៉ាង បានទៅទស្សនា និងជួបធ្វើការជាមួយសមាគមពាណិជ្ជកម្មខ្មែរ-វៀតណាម ដែលជាអង្គការសមាជិកមួយក្នុងចំណោមអង្គការទាំងប្រាំ ចំណុះសមាគមខ្មែរ-វៀតណាមនៅកម្ពុជា (KVA) នៅរាជធានីភ្នំពេញ។

Top