• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកតម្កើងគំរូវ័យក្មេងវៀតណាមឆ្នើម ចំនួន ១០ នាក់ ឆ្នាំ ២០១៨


 ទិដ្ឋភាពនៃពិធី លើកតម្កើងគំរូវ័យក្មេងវៀតណាមឆ្នើម ចំនួន ១០ នាក់ ឆ្នាំ ២០១៨ (រូបថត៖Hà Thanh/tuoitre.vn)
 

 ពានរង្វាន់ គំរូវ័យក្មេងវៀតណាមឆ្នើមគឺជារង្វាន់របស់មជ្ឈឹមសម្ព័ន្ធយុវជន សំដៅ​បង្កើ​ត​កម្លាំង​ចលករ​អភិវឌ្ឍន៍​ទេព​កោសល្យវ័យក្មេង និងជំរុញចលនាប្រឡ​ងប្រណាំងសិក្សារៀនសូត្រ ហាត់ពត់លត់​ដំ និង​សិក្សា​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្។

នាថ្ងៃ​ទី១៩ ខែមីនា ឆ្នាំ​២០១៩ បានប្រព្រឹត្តិទៅពិធី លើកតម្កើងគំរូវ័យក្មេងវៀតណាមឆ្នើមបំផុតក្នុងឆ្នាំ២០១៨។ នេះ​គឺជាគំរូវ័យក្មេងឆ្នើមបំផុតលើគ្រប់វិស័យសម្រាប់យុវវ័យនាយុគសម័យថ្មី។ នាឆ្នាំ២០១៨ មូលនិធិ​ជួយ​ឧបត្ថម្ភ​ទេពកោស​ល្យវ័យក្មេងវៀតណាមបានជ្រើសរើ​សគំរូវ័យក្មេងវៀតណាមឆ្នើមក្នុងឆ្នាំ២០​១៨ លើ​វិស័យ​ចំនួន​ ១០ គឺ៖ ការសិក្សារៀនសូត្រ ការសិក្សាស្រាវជ្រាវ វិទ្យាសាស្រ្ត- ច្នៃប្រឌិត ធ្វើពលកម្ម ផលិតកម្ម ធ្វើ​អាជីវកម្ម​ - ចាប់ផ្តើមអាជីវកម្ម ការគ្រប់គ្រងរដ្ឋបាលរដ្ឋ ការពារជាតិ សន្តិសុខនិងសណ្តាប់ធ្នាប់ កីឡា វប្បធម៌​សិល្បៈ​ សកម្មភាពសង្គម។ ក្នុងនោះ បេក្ខជនគំរូវ័យក្មេងវៀតណាមឆ្នើមជាច្រើននាក់ក្នុងឆ្នាំ២០១៨ គឺជា​អ្នក​ដែល​មាន​ស្នាដៃដ៏ធំធេងក្នុងសហគមន៍ ដោយមានការខិតខំប្រឹងប្រែងរបស់ខ្លួន។ ជាឧទាហរគឺកីឡាករ Nguyen Quang Hai ដែលមានស្នាដៃលេចធ្លោគឺ៖ រួមជាមួយ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​វៀត​ណាម​ជាប់​លំដាប់​ថ្នាក់​ទីពីរ​នៃពាន់រង្វាន់ជើងឯកបាល់ទាត់ U-23 អាស៊ី និង ប្អូន  Nguyen Phuong Thao បានឈ្នះ​មេដាយ​មាសអូឡាំពិក​ជីវវិទ្យាអន្តរជាតិ ដែលមានពិន្ទុខ្ពស់បំផុតលើពិភពលោក (៩៨,១៣​ / ១០០ ពិន្ទុ) ។

ពានរង្វាន់ គំរូវ័យក្មេងវៀតណាមឆ្នើមគឺជារង្វាន់របស់មជ្ឈឹមសម្ព័ន្ធយុវជន សំដៅ​បង្កើត​កម្លាំង​ចលករ​អភិវឌ្ឍន៍​ទេពកោសល្យវ័យក្មេង និងជំរុញចលនាប្រឡងប្រណាំងសិក្សារៀនសូត្រ ហាត់ពត់លត់ដំ និងសិក្សា​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រជាដើម៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top