• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកំពស់ផលិតភាពការងារដើម្បីបង្រួញគម្លាតអភិវឌ្ឍន៍

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh កាលពីចុងសប្ដាហ៍កន្លងទៅ បានជួប ប្រជុំជាមួយបណ្ដាក្រសួង និងផ្នែក ស្តីពីការលើកកម្ពស់ផលិតភាពការងាររបស់វៀត ណាម។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ការលើកកំពស់ផលិតភាពការងារ បានក្លាយជាបញ្ហាដោយមានលក្ខណៈស្លាប់រស់សម្រាប់ប្រទេសទាំងអស់ ជាពិសេស ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងវៀតណាមផងដែរ។
រូបថតឧទាហរណ៍៖ chinhphu.vn

ផលិតភាពការងារគឺជារង្វាស់ដ៏សំខាន់បំផុតដើម្បីវាយតម្លៃ និងប្រៀបធៀបកម្រិតអភិវឌ្ឍន៍រវាងប្រទេសនានាក៏ដូចជារវាងវិស័យ និងមូលដ្ឋាននៅក្នុងប្រទេស នីមួយៗ។

ផលិតភាពការងាររបស់វៀតណាមមានកំណើនជាវិជ្ជមាននិងបន្តបន្ទាប់

ចាប់ពីឆ្នាំ ២០១១ មក ផលិតភាពការងាររបស់វៀតណាមបានកើនឡើង ២,៧ ដង ពី ៧០ លានដុង (ជិត ៣ ពាន់ដុល្លារអាមេរិក) ក្នុងពលករម្នាក់ ក្នុងឆ្នាំ ២០១១ ដល់ ១៨៨,៧ លានដុង (ជាង ៨ ពាន់ដុល្លារអាមេរិក) ក្នុងពលករម្នាក់ក្នុងឆ្នាំ២០២៣។ នេះគឺជាកម្រិតខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់ ហើយកំពុងបង្រួ