• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកំពស់ឋានៈរបស់វៀតណាមក្នុងខ្សែសង្វាក់តម្លៃសកល

សហគ្រាសត្រូវមានភាពម្ចាស់ការថែមទៀតនៅក្នុង ដំណើរការចូលរួមខ្សែសង្វាក់តម្លៃសកល មានយុទ្ធសាស្ត្រ គោលដៅ និងផែនការ អនុវត្តដ៏ជាក់លាក់ ដើម្បីចូលរួមឲ្យកាន់តែមានប្រសិទ្ធភាពក្នុងខ្សែសង្វាក់តម្លៃសកល ជាពិសេសសមត្ថភាពច្នៃប្រឌិត នវានុវត្តភាពនិងការសម្របខ្លួន។
  វេទិកាពហុភាគី MSF ២០២២ ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៩ តុលា នៅទីក្រុងហាណូយ។ (រូបថត៖ VOV)  
ការលើកកំពស់ឋានៈរបស់វៀតណាមក្នុងខ្សែសង្វាក់តម្លៃសកល៖ កិច្ចសហប្រតិ បត្តិការពហុភាគីក្នុងការលើកកំពស់សមត្ថភាព និងទំនួលខុសត្រូវតាមដានពិនិត្យ” គឺជាប្រធានបទនៃវេទិកាពហុភាគីឆ្នាំ ២០២២ ដែលត្រូវបានក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មវៀតណាម សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) សហព័ន្ធសហជីពវៀតណាម ក្រុមហ៊ុន Samsung វៀតណាម និងដៃគូនានា សហ ការគ្នារៀបចំឡើងនារសៀលថ្ងៃទី១៩ តុលា នៅទីក្រុងហាណូយ។ នៅវេទិការ VCCI បានប្រកាសរបាយការណ៍ស្តីពីសមត្ថភាពថាមវន្តរបស់សហគ្រាសវៀតណាម៖ ស្ថានភាពបច្ចុប្បន្ន ទីតាំងក្នុងខ្សែសង្វាក់តម្លៃ  និងគំនិតសម្រាប់កិច្ចសហប្រតិបត្តិការពហុ ភាគី។ ក្នុងនោះ សង្កត់ធ្ងន់ថា សហគ្រាសត្រូវមានភាពម្ចាស់ការថែមទៀតនៅក្នុងដំណើរការចូលរួមខ្សែសង្វាក់តម្លៃសកល មានយុទ្ធសាស្ត្រ គោលដៅ និងផែនការ អនុវត្តដ៏ជាក់លាក់ ដើម្បីចូលរួមឲ្យកាន់តែមានប្រសិទ្ធភាពក្នុងខ្សែសង្វាក់តម្លៃសកល ជាពិសេសសមត្ថភាពច្នៃប្រឌិត នវានុវត្តភាពនិងការសម្របខ្លួន។ លោក Ngo Khai Hoan អនុប្រធាននាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានធ្វើ អត្ថាធិប្បាយថា៖
“ក្រោយពីជំងឺរាតត្បាតកូវីដ-១៩ រួមជាមួយនឹងជម្លោះនយោបាយ និងសង្គ្រាម ពាណិជ្ជកម្មរវាងមហាអំណាចពិភពលោក និន្នាការទូទៅគឺ សម្ព័ន្ធក្រុមហ៊ុនធំៗ និង សហគ្រាសឈានមុខគេកំពុងរៀបចំរចនាសម្ព័ន្ធឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ ដែល ក្នុងនោះផ្តោតលើប្រទេសដែលមានល្បឿនអភិវឌ្ឍន៍ស្ថិរភាព ហើយទាញយកអត្ថ ប្រយោជន៍ពីកម្លាំងពលករ និងទីផ្សារ។ នាពេលកន្លងមក សម្ព័ន្ធក្រុមហ៊ុនធំៗ ជាច្រើន បានផ្លាស់ទីលំហូរទុនវិនិយោគ ហើយមានគម្រោងវិនិយោគធំៗនៅវៀតណាម។ ដើម្បី ទទួលបានលំហូរទុនវិនិយោគនោះ យើងក៏ត្រូវមានគោលនយោបាយជួយទ្រទ្រង់ដ៏ល្អ បំផុតសម្រាប់សហគ្រាស ហើយសហគ្រាសក៏ត្រូវចូលរួមដោយម្ចាស់ការផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋាភិបាលអនុម័តគម្រោង ផ្លាស់ប្តូរឌីជីថលក្នុងវិស័យវប្បធម៌ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥

រដ្ឋាភិបាលអនុម័តគម្រោង “ផ្លាស់ប្តូរឌីជីថលក្នុងវិស័យវប្បធម៌ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”

នៅថ្ងៃទី ៤ ខែមេសា ឧបនាយករដ្ឋមន្ត្រី ង្វៀន ជី យុង បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ៦១១ របស់នាយរដ្ឋមន្ត្រី ដោយអនុម័តគម្រោង “ផ្លាស់ប្តូរឌីជីថលក្នុងវិស័យវប្បធម៌ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។

Top