ព័ត៌មាន
លើកកម្ពស់និងបង្កើនទំនាក់ទំនងការបរទេសរវាងរដ្ឋសភានិងកិច្ចការបរទេសប្រជាជនរវាងវៀតណាមនិងហុងគ្រី

លើកកម្ពស់និងបង្កើនទំនាក់ទំនងការបរទេសរវាងរដ្ឋសភានិងកិច្ចការបរទេសប្រជាជនរវាងវៀតណាមនិងហុងគ្រី
បន្តដំណើរទស្សនកិច្ចនិងការងារនៅហុងគ្រី នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ គណៈប្រតិភូនៃបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម បានមានជំនួបសន្ទនាជាមួយលោក Kover Laszlo ប្រធានរដ្ឋសភាជាតិ និងជាប្រធានគណបក្សសម្ព័ន្ធជាតិហុងគ្រី (FIDESZ) ។ នៅទីនេះលោកស្រី Truong Thi Mai បានលើកច្បាស់ថា៖ រដ្ឋសភា នៃប្រទេសទាំងពីរបានមានការគាំទ្រគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព នៅវេទិកាពហុភាគី។ សកម្មភាពជួបប្រាស្រ័យនិងផ្លាស់ប្តូរបទពិសោធន៍រវាងភ្នាក់ងារឯកទេសនៃរដ្ឋសភានៃប្រទេសទាំងពីរនឹងរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព ជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការ រវាងវៀតណាមនិងហុងគ្រី។
បន្ទាប់ពីនោះប្រធានគណៈកម្មាធិការមជ្ឈឹមចលនាប្រជាជន លោកស្រី Truong Thi Mai បានជួបសន្ទនា ជាមួយលោក Thurmer Gyula ប្រធានបក្សកម្មករហុងគ្រីនិងគណៈប្រតិភូសមាគមមិត្តភាពហុងគ្រី - វៀតណាម ដឹកនាំដោយលោក Botka Laslo ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម