ព័ត៌មាន
លើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-រុស្ស៊ី ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធភាព
បន្ទាប់ពីពិធីទទួលស្វាគមន៍ ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តសម្របសម្រួលការអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់ឯកសារសហប្រតិបត្តិការដែលបានចុះហត្ថលេខា; ផ្លាស់ប្តូរ និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការថ្មីៗ ស្របតាមតម្រូវការរបស់ភាគីទាំងពីរ;ផ្លាស់ប្តូរបទពិសោធន៍ សហការលើការបោសសម្អាតមីនមនុស្សធម៌ អប់រំនិងផ្សព្វ ផ្សាយប្រវត្តិសាស្ត្រយោធានៃប្រទេសទាំងពីរ; សហការក្នុងការបណ្តុះបណ្តាល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី ជាមួយអង្គភាពនានានៃក្រសួងការពារជាតិរុស្ស៊ី...។
លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង បានបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលបុគ្គលិកយោធារុស្ស៊ីមករៀនភាសាវៀតណាម និងចូលរួមវគ្គបណ្តុះបណ្តាលផ្លូវការការពារជាតិអន្តរជាតិនៅតាមបណ្តាវិទ្យាស្ថាននិងតាមសាលា។ ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញដោយគោរពដល់ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិរុស្ស៊ី និងសហគ្រាសឧស្សាហកម្មការពារជាតិរុស្ស៊ីមកចូលរួម និងបង្ហាញផលិតផលនៅក្នុងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទីបី ដែលគ្រោងនឹងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២៦។
រដ្ឋមន្ត្រីក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី លោក Andrey Removich Belousov បានបញ្ជាក់ពីការគាំទ្រ និងការត្រៀមខ្លួនជាស្រេចជាបន្តបន្ទាប់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយក្រសួងការពារប្រទេសវៀតណាមក្នុងវិស័យថ្មីៗដែលសមស្របតាមសមត្ថភាព និងលក្ខខណ្ឌរបស់ភាគីនីមួយៗ។
នៅថ្ងៃដដែលនោះ លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង និងគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារប្រទេសវៀតណាម បានដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងដាំដើមឈើអនុស្សាវរីយ៍; អញ្ជើញដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធទាហានអនាមិកនៅទីក្រុងម៉ូស្គូ។ មុននេះ នៅរសៀលថ្ងៃទី២០ ខែឧសភា នាយឧត្តមសេនីយ៍លោក ផាន់ វ៉ាន់ យ៉ាង និងគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេស វៀតណាម បានទៅទស្សនាស្ថានទូតវៀតណាមនៅទីក្រុងម៉ូស្គូ៕






