• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកម្ពស់ការយល់ដឹងអំពីទំនាក់ទំនងមិត្តភាពប្រពៃណីពិសេសរវាងវៀតណាម ឡាវ និងកម្ពុជា

ទន្ទឹមនឹងនោះ បានបញ្ជាក់ថា ទំនាក់ទំនងរវាងវៀតណាម ឡាវ និងកម្ពុជា គឺជាបញ្ហាយុទ្ធសាស្ត្រ ដែលមានអត្ថន័យស្លាប់រស់ និងជាក្រិតក្រមនៃការអភិវឌ្ឍ របស់ប្រទេសនីមួយៗ។
    

នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរៀបចំសន្និសីទផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេសត្រីមាសទី ២ ឆ្នាំ២០២២ ដោយប្រធានបទ “ទំនាក់ទំនងវៀតណាម-ឡាវ-កម្ពុជា ទំនាក់ទំនងវៀតណាម-ឡាវ និងទំនាក់ទំនងវៀតណាម-កម្ពុជា"។

សន្និសីទនេះបានធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការមជ្ឈិមសម្ព័ន្ធយុវជននិងផ្សាយតាមប្រព័ន្ធអ៊ីនធឺណេតតភ្ជាប់ខេត្តក្រុងមួយចំនួន សំដៅរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីអត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា។ ទន្ទឹមនឹងនោះ បានបញ្ជាក់ថា ទំនាក់ទំនងរវាងវៀតណាម ឡាវ និងកម្ពុជា គឺជាបញ្ហាយុទ្ធសាស្ត្រ ដែលមានអត្ថន័យស្លាប់រស់ និងជាក្រិតក្រមនៃការអភិវឌ្ឍ របស់ប្រទេសនីមួយៗ។

នៅក្នុងសន្និសីទ គណៈប្រតិភូបានស្តាប់ការណែនាំអំពីមូលដ្ឋាននៃការបង្កើតទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម ឡាវ និងកម្ពុជា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top