• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លិខិត​អបអរសាទរ​ខួបលើកទី ៧០ នៃទិវា​ជ័យជំនះ Dien Bien Phu

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជាបានផ្ញើសារលិខិតអបអរសាទរដល់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។

សារលិខិតអបអរសាទររបស់គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវបានសង្កត់ធ្ងន់ថា៖ ជ័យជំនះ Dien Bien Phu ក្នុងឆ្នាំ ១៩៥៤ គឺជាជ័យជំនះដ៏ធំធេងរបស់បក្ស កងទ័ព និងប្រជាជនវៀតណាមក្នុងបុព្វហេតុតស៊ូប្រឆាំងនឹងការឈ្លានពានរបស់អាណានិគមនិយម ជានិមិត្តរូបនៃសម្ព័ន្ធភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងឡាវ ហើយជាប្រភពកម្លាំងដ៏មហិមាក្នុងការជំរុញចលនាតស៊ូរំដោះជាតិរបស់បក្សនិងប្រជាជន ឡាវឱ្យទទួលបានជ័យជំនះ។ បក្ស រដ្ឋ និងប្រជាជនឡាវ សម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រដ៏ធំធេង មានតម្លៃ ប្រសិទ្ធភាព និងទាន់ពេលវេលា ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមបានផ្តល់ឲ្យឡាវនាអតីតកាល ក៏ដូចជាក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍន៍ ប្រទេសនាសព្វថ្ងៃនេះផងដែរ។

សារលិខិតអបអរសាទររបស់គណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ក្នុងរយៈពេល ៧០ ឆ្នាំកន្លងទៅ ជ័យជំនះ Dien Bien Phu ដ៏ល្បីល្បាញ់ក្នុងទ្វីបទាំងប្រាំ កក្រើកភពផែនដី ជាភស្តុតាងនៃចំណងសាមគ្គីភាពនិងការចែករំលែកគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងបី វៀតណាម-កម្ពុជា-ឡាវ។ គណបក្សប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ដែលកំពុងមានការអភិវឌ្ឍកាន់តែខ្លាំងឡើង ក្រោមបាវចនា “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

សម័យប្រជុំលើកទី ៥៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែមករា នៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញថ្លែងមតិបើកសម័យប្រជុំ និងរួមជាមួយអនុប្រធានរដ្ឋសភាបានប្តូរវេនគ្នា ធ្វើជាអធិបតីក្នុងរបៀបវារៈនៃសម័យប្រជុំ។

Top