• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លទ្ធផលចុងក្រោយនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកមិនទាន់មាននៅឡើយទេ

ការប្រកួតប្រជែងសម្រាប់ការរកសន្លឹកឆ្នោតគាំទ្ រពីអ្នកបោះឆ្នោតតំណាងនៅក្នុងរដ្ឋគន្លឹះនៅសេសសល់រវាងបេក្ខជនប្រធានាធិបតីអាមេរិកទាំងពីររូបនៅតែបន្តវិវត្តន៍យ៉ាងប្រកៀកប្រកើយគ្នា ដែលប្រៀបខ្លាំងកំពុងស្ថិតក្នុងដៃរបស់លោក ចូបៃដិន (Joe Biden)។

គិតត្រឹមរសៀលថ្ងៃទី ៦ ខែវិច្ឆិកា (តាមម៉ោងក្នុងតំបន់) បេក្ខជន   គណបក្សប្រជាធិបតេយ្យ លោក ចូបៃដិន នៅតែបន្តនាំមុខដោយមានសំឡេងអ្នកបោះឆ្នោតតំណងចំនួន ២៦៤ រូប ខណៈពេលដែលសំឡេងអ្នកបោះឆ្នោតតំណាងរបស់បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ត្រាំ (Donald Trump) មានត្រឹមតែ ២១៤ រូបដដែល។ ប៉ុន្តែលោក បៃដិន បាននាំមុខនៅក្នុងរដ្ឋគន្លឹះ គឺរដ្ឋ Pennsylvania និង Georgia ដោយមានសម្លេងអ្នកបោះឆ្នោតតំណាងសរុបចំនួន ៣៦ រូប ហើយនេះគឺជាគុណប្រយោជន៍ដ៏ធំធេងមួយនៅក្នុងការប្រកួតប្រជែងទៅកាន់សេតវិមាននៅពេល ដែលលោក បៃដិន ត្រូវការតែសំឡេងត្រឹមតែ ៦ បន្ថែមទៀត ដើម្បីអាចបានប្រកាសជ័យជម្នះផងដែរ ។ លើសពីនេះទៀត ប្រសិនបើឈ្នះនៅក្នុងរដ្ឋ Nevada រដ្ឋមានសំឡេងអ្នកបោះឆ្នោតតំណាងចំនួន ៦ លោក បៃដីននឹងបង្គ្រប់សំឡេងគាំទ្រចាំបាច់ត្រឹមតែ ២៧០ រូប។ ស្ថានភាពបច្ចុប្បន្នគឺអំណោយផលសម្រាប់បេក្ខជនប្រជាធិបតេយ្យទោះបីជារដ្ឋទាំងនេះមិនទាន់បានបញ្ចប់ដំណើរការរាប់សន្លឹកឆ្នោតក៏ដោយ។

ទន្ទឹមនឹងនេះដែរ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ត្រាំ និងយុទ្ធនាការរបស់លោក បានប្រកាសថានឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹងលទ្ធផលនៃការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋដែលលោក បៃដិន ត្រូវបានគេជឿថាបានទទួលជ័យជំនះ ដោយលើកហេតុផលថាមានការក្លែងបន្លំនិងមិនបានពិនិត្យមើលច្បាស់ពីកន្លែងរាប់សន្លឹកឆ្នោតនៅទីនោះទេ ។ នៅលើបណ្តាញសង្គម Twitter នាថ្ងៃទី ៦ ខែវិច្ឆិកា លោក Trump បានប្រកាសថាសន្លឹក បោះឆ្នោតដែលផ្ញើមកនៅក្រោយថ្ងៃបោះឆ្នោតគឺមានលក្ខណៈខុសច្បាប់ ហើយសង្ឃឹមថារឿងនេះហេតុនេះនឹងត្រូវបានដោះស្រាយនៅតុលាការកំពូល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top