• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លក្ខណៈពិសេសនៃកម្មវិធីសិល្បៈអបអរសាទរខួបលើកទី ៨០ នៃគំរោងវប្បធម៌វៀតណាម

តាមរយៈភាសាសិល្បៈ សិល្បករដែលចូលរួមក្នុងកម្មវិធីនេះបានបង្កើតឡើងវិញ និងបញ្ជាក់នូវសញ្ញា គូសសម្គាល់ប្រវត្តិសាស្ត្រ និងការរីកសាយភាយនៃគំរោងវប្បធម៌ក្នុងអំឡុងពេល ៨០ ឆ្នាំមុន។
ទិដ្ឋភាពនៃកម្មវិធីសិល្បៈ 

កម្មវិធីសិល្បៈពិសេសមួយដោយប្រធានបទ “គំរោងអំពីវប្បធម៌វៀតណាម - សញ្ញា គូសសម្គាល់ប្រវត្តិសាស្ត្រ” ដើម្បីរំលឹកខួបលើកទី ៨០ នៃការបង្កើត “គំរោងអំពីនៃវប្បធម៌វៀតណាម” (១៩៤៣-២០២៣) បានប្រព្រឹត្តទៅនៅយប់ថ្ងៃទី ២៨ ខែកុម្ភៈ នៅទីក្រុងហាណូយ ដែលបាននាំមកនូវចំណាប់អារម្មណ៍នៅក្នុងបេះដូងសាធារណៈជន។

តាមរយៈភាសាសិល្បៈ សិល្បករដែលចូលរួមក្នុងកម្មវិធីនេះបានបង្កើតឡើងវិញ និងបញ្ជាក់នូវសញ្ញាគូសសម្គាល់ប្រវត្តិសាស្ត្រ និងការរីកសាយភាយនៃគំរោងវប្បធម៌ក្នុងអំឡុងពេល ៨០ ឆ្នាំមុន។ ដោយមានមោទនភាពដែលបានសម្តែងក្នុងកម្មវិធីសិល្បៈពិសេស តារាចម្រៀង  Thu An បានចែករំលែកថា៖ “ពេលចូលរួមក្នុងកម្មវិធីសិល្បៈ ៨០ ឆ្នាំ នៃគំរោងវប្បធម៍វៀតណាម នាងខ្ញុំមានកិត្តិយស មោទនៈភាព រំជួលចិត្ត និងរីករាយយ៉ាងខ្លាំងផងដែរ ដែលបានបង្ហាញសំនៀងផ្សព្វផ្សាយសេចក្ដីស្រឡាញ់ចំពោះមាតុភូមិវៀតណាមដល់មនុស្សគ្រប់រូប”។

ជាមួយនឹងភាសាសិល្បៈ និងរូបភាពប្រវត្តិសាស្ត្រ កម្មវិធីសិល្បៈ អបអរសាទរខួបលើកទី ៨០ នៃគំរោងអំពីវប្បធម៍វៀតណាម បន្តបញ្ជាក់ពីសារៈសំខាន់ប្រវត្តិសាស្ត្រ អត្ថន័យ សហសម័យ ឥទ្ធិពល និងភាពគងវង្សជារៀងរហូត នៃគំរោងវប្បធម៌វៀតណាម ឆ្នាំ ១៩៤៣។  គំរោងនេះជា “ត្រីវិស័យ” កំណត់ទិសដៅសម្រាប់ការអភិវឌ្ឍយូរអង្វែងរបស់វប្បធម៌វៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top